អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ TTXVN)
នេះជាព្រឹត្តិការណ៍ស្នូលនៅក្នុងមហោ ស្រពកុមារអន្តរជាតិ VTV 2019 ដែលត្រូវបានស្ថានីយ៍ទូរទស្សន៍វៀតណាមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើង។
នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅឧទ្យានលេងកំសាន្ត Vinpearl Land Hoi An ខាងត្បូង ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅកម្មវិធី Gala សិល្បៈដោយ ប្រធានបទ “ពណ៌វប្បធម៌នៅគ្រប់ទិសទី”។ នេះជាព្រឹត្តិការណ៍ស្នូលនៅក្នុងមហោ ស្រពកុមារអន្តរជាតិ VTV 2019 ដែលត្រូវបានស្ថានីយ៍ទូរទស្សន៍ វៀតណាមសហ ការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើង។ អញ្ជើញ ចូលរួមការបើកកម្មវិធីនេះមានវត្តមានអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh។ មហោស្រពកុមារអន្តរជាតិ VTV 2019 មានការចូលរួមរបស់ ក្រុមកុមារមកពីប្រទេសចំនួន៨ រួមមានកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ថៃ ហ្វីលីពីន ស្រីលង្ការ ចិននិងវៀតណាម។ អញ្ជើញថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា មហោស្រពនេះគឺ ជាឱកាសដ៏មានអត្ថន័យដើម្បីបង្កើនចំណងសាមគ្គីភាពរវាងកុមារវៀតណាមជា មួយកុមារអន្តរជាតិ ព្រមទាំងជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពស្ដីពីប្រវត្តិសាស្ត្រ ទឹកដី មនុស្ស វប្បធម៌វៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិនិងផ្ទុយទៅវិញផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម