• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Gala តន្ត្រីចម្រុះពណ៌របស់កុមារនៃបណ្តាប្រទេសអាស៊ាន


Gala តន្ត្រីចម្រុះពណ៌របស់កុមារនៃបណ្តាប្រទេសអាស៊ាន

Gala សិល្បៈ “មហោស្រពកុមារអាស៊ាន” សម្រាប់កុមារនៃបណ្តាប្រទេសក្នុងតំបន់ទើបនឹងបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។​ ក្នុងរាត្រីនេះ ប្អូនៗកុមារមកពីប្រទេសអាស៊ានចំនួន៧បានសម្តែងកម្មវិធី សិល្បៈពោរពេញទៅដោយអត្តសញ្ញាណនៃប្រទេសជាតិនីមួយៗ បង្កើតឡើងនូវផ្ទាំងគំនូរចម្រុះពណ៌និងសម្បូរបែប។ រាត្រី Gala សិល្បៈជាព្រឹត្តិការលេចធ្លោមួយនៃមហោស្រពកុមារអាស៊ាន២០១៦។ នេះក៏ជាព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅក្នុងឱកាសទិវាកុមារអន្តរជាតិថ្ងៃទី ១ ខែមិថុនា ដែលគូសសញ្ញាប្រវត្តិសាស្ត្របង្កើត​សហគមន៍អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top