• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam៖ វៀតណាមនិងដាណឺម៉ាកគួរតែពង្រីកប្រសិទ្ធភាពនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្របៃតង

នារសៀលថ្ងៃទី១៥ ខែមិថុនា នៅខុទ្ទកាល័យប្រធានរដ្ឋនៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលលោក Nicolai Prytz ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំប្រទេសវៀតណាម ចូលជម្រាបលា ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ទទួលលោក Nicolai Prytz ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំវៀតណាម ចូលជម្រាបលា ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។ រូបថត៖ VNA

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានស្នើឱ្យភាគីទាំងពីរគួរតែពង្រីកប្រសិទ្ធភាពនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្របៃតងបន្ថែមទៀត; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន រួមចំណែកនាំឲ្យទំនាក់ទំនងវៀតណាម-ដាណឺម៉ាករីកចម្រើនកាន់តែទូលំទូលាយ ជាក់ស្តែង និងប្រកបដោយចីរភាព។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nicolai Prytz បានឲ្យដឹងថា រដ្ឋាភិបាលដាណឺម៉ាកឱ្យតម្លៃចំពោះការបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះបានកំណត់វៀតណាម ជាដៃគូដ៏សំខាន់និងជាប្រទេសអាទិភាពមួយ។ ដោយអះអាងថា ប្រទេសដាណឺម៉ាកនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍថាមពលប្រកបដោយចីរភាព លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ វាយោអគ្គីសនីនៅឯនាយសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធបៃតង ការផ្លាស់ប្តូរឌីជីថល សុខាភិបាល កសិកម្ម និងប្រព័ន្ធចំណីអាហារប្រកបដោយចីរភាព៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top