នារសៀលថ្ងៃទី១៥ ខែមិថុនា នៅខុទ្ទកាល័យប្រធានរដ្ឋនៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលលោក Nicolai Prytz ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំប្រទេសវៀតណាម ចូលជម្រាបលា ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ទទួលលោក Nicolai Prytz ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំវៀតណាម ចូលជម្រាបលា ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។ រូបថត៖ VNA
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam
បានស្នើឱ្យភាគីទាំងពីរគួរតែពង្រីកប្រសិទ្ធភាពនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្របៃតងបន្ថែមទៀត;
បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ
វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល វប្បធម៌
និងការជួបប្រាស្រ័យរវាងប្រជាជន រួមចំណែកនាំឲ្យទំនាក់ទំនងវៀតណាម-ដាណឺម៉ាករីកចម្រើនកាន់តែទូលំទូលាយ
ជាក់ស្តែង និងប្រកបដោយចីរភាព។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nicolai Prytz បានឲ្យដឹងថា
រដ្ឋាភិបាលដាណឺម៉ាកឱ្យតម្លៃចំពោះការបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក
ក្នុងនោះបានកំណត់វៀតណាម ជាដៃគូដ៏សំខាន់និងជាប្រទេសអាទិភាពមួយ។ ដោយអះអាងថា
ប្រទេសដាណឺម៉ាកនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរបៃតង
និងការអភិវឌ្ឍថាមពលប្រកបដោយចីរភាព លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា
ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ
វាយោអគ្គីសនីនៅឯនាយសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធបៃតង ការផ្លាស់ប្តូរឌីជីថល សុខាភិបាល
កសិកម្ម និងប្រព័ន្ធចំណីអាហារប្រកបដោយចីរភាព៕