• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

FTSE Russell ដំឡើង​ថ្នាក់របស់វៀតណាម ទៅជាទីផ្សារកំពុងរីកចម្រើន

ទីភ្នាក់ងារវាយតម្លៃ FTSE Russell ទើបបានប្រកាសជាផ្លូវការអំពីការដំឡើងថ្នាក់របស់វៀតណាមពីទីផ្សារព្រំដែន(Frontier Market) ទៅជាទីផ្សារកំពុងរីកចម្រើន (Emerging Market) ដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ការសម្រេចចិត្តនេះបានដាក់ប្រទេសវៀតណាមនៅក្នុងក្រុមដូចគ្នាជាមួយនឹងសេដ្ឋកិច្ចធំៗ នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ FTSE Russell ដូចជាប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

រូបភាព៖ VGP

យោងតាមលោក David Sol នាយកផ្នែកគោលនយោបាយសកលនៅ FTSE Russell ការដំឡើងថ្នាក់នេះឆ្លុះបញ្ចាំងពីការកែលម្អសំខាន់ៗនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទីផ្សាររបស់វៀតណាម។ ចាប់តាំងពីត្រូវបានបញ្ចូលទៅក្នុងបញ្ជីឃ្លាំមើលក្នុងខែកញ្ញា ឆ្នាំ ២០១៨ មក វៀតណាមបានអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយជាច្រើន ដើម្បីឲ្យស្របតាមស្តង់ដារអន្តរជាតិ។ FTSE Russell ព្យាករណ៍ថា ការដំឡើងថ្នាក់ អាចទាក់ទាញទុនបរទេសរហូតដល់ ៦ ពាន់លានដុល្លារចូលមកប្រទេសវៀតណាម។ ធ្វើអត្ថាធិប្បាយពីការដំឡើងថ្នាក់វៀតណាមទៅជាទីផ្សារកំពុងរីកចម្រើន លោកស្រី Wanming Du ប្រធានគោលនយោបាយសន្ទស្សន៍នៅ FTSE Russell បានវាយតម្លៃថា៖ "នៅក្នុងសន្ទស្សន៍ដើមទុននៃទីផ្សារកំពុងរីកចម្រើន របស់ FTSE (FTSE Emerging All Cap Index) យើងរំពឹងថាវៀតណាមនឹងមានប្រហែល 0.៣% នៃសន្ទស្សន៍នេះ។ នេះមិនមែនជាតួរលេខតិចតួចទេ បើពិចារណាដល់សមាសភាពនៃសន្ទស្សន៍នេះ។ នៅទ្វីបអាស៊ី អត្រារបស់វៀតណាមគឺនៅពីក្រោយប្រទេសហ្វីលីពីនតែប៉ុណ្ណោះ ហើយនៅទូទាំងពិភពលោក វាបាននាំមុខទីផ្សារដូចជាកូឡុំប៊ី និងសាធារណរដ្ឋឆេកទៀតផង"៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top