• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

FIFA ទទួលស្គាល់ឯតទគ្គនៃការប្រគួតមិនចាញ់ចំនួន ១៩ លើករបស់​ក្រុម​ជម្រើសជាតិ​វៀតណាម

មុនពេលពានរង្វាន់បាល់ទាត់អាស៊ី ២០១៩ (ASIAN Cup 2019) នោះ សហព័ន្ធបាល់ទាត់ពិភពលោក  (FIFA) ទើបនឹងទទួលស្គាល់ថា ក្រុមជម្រើសជាតិវៀតណាមកំពុងមានសន្ទុះប្រកួតដែលមិនចេះចាញ់វែងជាងគេលើពិភពលោកជាមួយការប្រកួតចំនួន ១៨ លើក។

 ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

តាម FIFA ក្រុមជម្រើសវៀតណាមចូលរួម ASIAN Cup 2019 ក្នុងនាមជាក្រុមកំពុងមានជ័យជម្នះនិងស្មើលើការប្រកួតច្រើនបំផុត។ នាខែកញ្ញា ឆ្នាំ២០១៧ ក្រុមជម្រើសជាតិវៀតណាមបានរៀបចំណាត់ថ្នាក់លេខ ១៣០ លើពីភពលោក ដល់នាឆ្នាំ ២០១៨ ក្រុមជម្រើសជាតិវៀតណាមបានស្ថិតក្នុង Top ១០០។

នាបច្ចុប្បន្ន គ្រូបង្វឹក Park Hang Seo និងកូនសិស្សបានត្រៀមរៀបចំការប្រកួតដើមដំបូងនៃ ASIAN Cup 2019 នៅអេមីរ៉ាតអារ៉ាប់រួម (UAE)។ FIFA មានក្ដីសង្ឈឹមថាក្រុមជម្រើសជាតិវៀតណាមនឹងបន្តឯតទគ្គកម្មដែលមិនចាញ់របស់ខ្លួន។

ASIAN Cup 2019 បានគូសសញ្ញាការវិលប្រឡប់របស់ក្រុមជម្រើសជាតិវៀតណាមនៅពានរង្វាន់បាល់ទាត់លេខ ១ នៅអាស៊ី ក្រោយ ពីអវត្តមានក្នុងរយៈពេល ១២ ឆ្នាំ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top