• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Festival Hue 2018: មហោស្រពអាវផាយបានលើកតម្កើងសម្លៀកបំពាក់ជាតិវៀតណាម

ក្នុងសកម្មភាព Festival Hue 2018 នាយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៨ បានប្រព្រឹត្ដឡើងការបង្ហាញម៉ូដ ក្រោមប្រធានបទ “ភាពស្រស់ស្អាតនៅទីក្រុង Hue”។ ការបង្ហាញម៉ូដអាវផាយនេះបាននាំមកនូវអារម្មណ៍រំភើបចិត្ដក្រៃលែង​ដល់អ្នកទស្សនាដោយមានសម្លេងតន្ដ្រី ពន្លឺភ្លើងដែលធ្វើឲ្យទស្សនិកជននឹកដល់សម័យអតីតកាលនៃវប្បធម៌​​​អាវផាយវៀតណាម។

Festival Hue 2018: មហោស្រពអាវផាយបានលើកតម្កើងសម្លៀកបំពាក់ជាតិវៀតណាម (រូបថត៖ vnanet.vn)

ការបង្ហាញម៉ូតអាវផាយចំនួន ៤០០ របស់អ្នករចនាម៉ូដចំនួន ១០ នាក់ដែលមកពីភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង បាននាំមកនូវការរចនាខុសៗគ្នាជាច្រើនហើយនិងលើកតម្កើងអាវផាយគឺជាសម្លៀកបំ​ពាក់​ជាតិវៀតណាម។

មហោស្រពអាវផាយគឺជាចំណុចលេចធ្លោនៅ Festival Hue លើកទី ១០ និងជាកន្លែងប្រមូលផ្ដុំអ្នករចនាអាវផាយល្បីឈ្មោះនៅទូទាំងប្រទេសវៀតណាម។ ក្រៅពីការបង្ហាញម៉ូដអាវផាយនៅមានការច្រៀងពីតារាចម្រៀងល្បីឈ្មោះជាច្រើនដែលនាំមកការចាប់​អារម្មណ៍ខ្លាំងក្លាពីទស្សនិកជនផងដែរ៕

តាម​កាសែត​កងទ័ពប្រជាជនអនឡាញ

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top