ក្នុងសកម្មភាព Festival Hue 2018 នាយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៨ បានប្រព្រឹត្ដឡើងការបង្ហាញម៉ូដ ក្រោមប្រធានបទ “ភាពស្រស់ស្អាតនៅទីក្រុង Hue”។ ការបង្ហាញម៉ូដអាវផាយនេះបាននាំមកនូវអារម្មណ៍រំភើបចិត្ដក្រៃលែងដល់អ្នកទស្សនាដោយមានសម្លេងតន្ដ្រី ពន្លឺភ្លើងដែលធ្វើឲ្យទស្សនិកជននឹកដល់សម័យអតីតកាលនៃវប្បធម៌អាវផាយវៀតណាម។

Festival Hue 2018: មហោស្រពអាវផាយបានលើកតម្កើងសម្លៀកបំពាក់ជាតិវៀតណាម (រូបថត៖ vnanet.vn)
ការបង្ហាញម៉ូតអាវផាយចំនួន ៤០០ របស់អ្នករចនាម៉ូដចំនួន ១០ នាក់ដែលមកពីភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង បាននាំមកនូវការរចនាខុសៗគ្នាជាច្រើនហើយនិងលើកតម្កើងអាវផាយគឺជាសម្លៀកបំពាក់ជាតិវៀតណាម។
មហោស្រពអាវផាយគឺជាចំណុចលេចធ្លោនៅ Festival Hue លើកទី ១០ និងជាកន្លែងប្រមូលផ្ដុំអ្នករចនាអាវផាយល្បីឈ្មោះនៅទូទាំងប្រទេសវៀតណាម។ ក្រៅពីការបង្ហាញម៉ូដអាវផាយនៅមានការច្រៀងពីតារាចម្រៀងល្បីឈ្មោះជាច្រើនដែលនាំមកការចាប់អារម្មណ៍ខ្លាំងក្លាពីទស្សនិកជនផងដែរ៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ