ពិធីបុណ្យធំៗនៃ Festival Hue លើកនេះរួមមាន៖ កម្មវិធីសម្ដែង សិល្បៈបើក Festival ពិធីបុណ្យតាមដងវិថី ពិធីបុណ្យម្ហូបអាហារ កម្មវិធី ចម្រៀងរបស់តន្ត្រីករ Trinh Cong Son កម្មវិធីតន្ត្រីអេឡិចត្រូនិក និងការ សម្ដែងម៉ូដអាវផាយ ជាដើម។
![]() |
កម្មវិធីសម្ដែងម៉ូដអាវផាយនៅ Festival Hue (រូបថត៖ VGP) |
Festival Hue ឆ្នាំ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ សីហា ដល់ថ្ងៃ ទី២ កញ្ញា ឆ្នាំ២០២០។ Festival Hue លើកទី១១នេះនឹងគម្របខួបរយៈ ពេល២០ឆ្នាំនៃដំណើរការចាប់បដិសន្ធិនិងការអភិវឌ្ឍរបស់ Festival វប្បធម៌ - សិល្បៈ - ទេសចរណ៍ មួយ។
ពិធីបុណ្យធំៗនៃ Festival Hue លើកនេះរួមមាន៖ កម្មវិធីសម្ដែងសិល្បៈបើក Festival ពិធីបុណ្យតាមដងវិថី ពិធីបុណ្យម្ហូបអាហារ កម្មវិធី ចម្រៀងរបស់តន្ត្រីករ Trinh Cong Son កម្មវិធីតន្ត្រីអេឡិចត្រូនិកនិងការសម្ដែងម៉ូដអាវផាយ ជាដើម។
លោក Phan Thien Dinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានអះអាងថា ក្នុងអំឡុងពេលប្រព្រឹត្តទៅ Festival Hue ខេត្តនឹងលើកលែង១០០% ថ្លៃសំបុត្រចូលទស្សនាបេតិកភ័ណ្ឌនានានៅទីក្រុង Hue តាមនោះរួមចំណែកជំរុញការអភិវឌ្ឍនៃវិស័យទេសចរណ៍ក្នុង តំបន់។ លោក Phan Thien Dinh បានឲ្យដឹងថែមទៀតថា៖
“ឆ្នាំនេះ យើងខ្ញុំឆ្ពោះទៅទីផ្សារក្នុងប្រទេស ហើយយើងខ្ញុំក៏ជ្រើសរើស ក្រុមសិល្បៈនៅក្នុងខេត្តតែប៉ុណ្ណោះ។ ដើរទន្ទឹមនឹងពិធីបុណ្យ យើងខ្ញុំនឹង រៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតដូចជា៖ ការរត់ម៉ារ៉ាតុង ការប្រណាំងកង់ ក្នុងគោលដៅផ្ញើរសារមួយស្ដីពីកម្លាំងរស់ថ្មីក្រោយជំងឺឆ្លង”។
ក្រោមប្រធានបទ “បេតិកភ័ណ្ឌវប្បធម៌ជាមួយនឹងការធ្វើសមាហរណ កម្មនិងការអភិវឌ្ឍ - Hue ផ្លាស់ប្ដូរថ្មីជានិច្ច” Festival Hue ឆ្នាំ២០២០នឹងនាំ មកជូនអ្នកចូលរួមនូវបទពិសោធន៍ថ្មីៗ វិសេសវិសាល និងការចាប់អារម្មណ៍ យ៉ាងស៊ីជំរៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងសិល្បៈនៃតំបន់ជាអតីតរាជធានីរបស់វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម