• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EVFTA - ជាកម្លាំងចលករដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មអាល្លឺម៉ង់ - វៀតណាម

រដ្ឋមន្ត្រី Tran Tuan Anh និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាមលោក Guido Hildner បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ទិសដៅកិច្ចសហប្រតិបត្តិការជាក់លាក់នាពេលខាងមុខ (រូបថត៖  VNA)
 

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងថាមពលសហព័ន្ធអាល្លឺម៉ង់ (BMWI) បានចុះផ្សាយព័ត៌មានអំពីកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​វៀត​ណាម - អាល្លឺម៉ង់ដែលបានប្រព្រឹត្តទៅនៅថ្ងៃដដែលតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី BMWI លោក Peter Altmaier និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ។

អត្ថបទដកស្រង់សម្តីលោករដ្ឋមន្ត្រី Peter Altmaier ដោយអះអាងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ចូលជាធរមានចាប់ពីខែសីហាឆ្នាំ ២០២០ បានបង្កើតកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យោងតាម BMWI បានឲ្យដឹងថា ចំណាប់អារម្មណ៍ពិសេសរបស់សហគ្រាស អាឡឺម៉ង់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមាសភាពរួមនៃកិច្ចប្រជុំនេះ រួមមានមេដឹកនាំសមាគមនិងធុរកិច្ចជាច្រើន។

នាថ្ងៃដដែលនោះគេហទំព័រព័ត៌មានហិរញ្ញវត្ថុអាល្លឺម៉ង់ finanzen.net ក៏បានចុះផ្សាយព័ត៌មានអំពីអាឡឺម៉ង់និងវៀតណាមដែលមានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ អត្ថបទបានអះអាងថាកិច្ចព្រមព្រៀង EVFTA នឹងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុនអាឡឺម៉ង់ដែលបច្ចុប្បន្នមានជាង ៣៥០ ដែលកំពុងប្រតិបត្តិការនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top