• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EVFTA បង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU

តាមការគ្រោងទុក ក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានឹងពិនិត្យនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA។
 

អ្នកនាំពាក្យរងក្រសួងការបរទេស លោក Doan Khac Viet


នារសៀលថ្ងៃទី ២៨ ឧសភា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេស លោក Doan Khac Viet បានឆ្លើយសំនួរមួយចំនួន របស់អ្នកសារព័ត៌មានទាក់ទងនឹងការដែល រដ្ឋសភាវៀតណាម ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព វៀត ណាម-សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ក្នុងសម័យប្រជុំលើកទី ៩ នេះ។ តាមនោះ នៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២០ សភាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគ EVIPA។ ថ្មីៗនេះ នៅថ្ងៃទី ៣០ ខែមីនា ក្រុមប្រឹក្សាអឺរ៉ុបបានយល់ព្រមលើសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នរបស់សភាអឺរ៉ុប ដោយបញ្ចប់នីតិវិធីច្បាប់ផ្ទៃក្នុងរបស់ EU សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA។ ចំណែកឯ EVIPA ត្រូវការការយល់ព្រមពីសភានៃប្រទេសជាសមាជិកផងដែរ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសបានអោយដឹងថា កិច្ចព្រមព្រៀងចំនួន ២ គឺ EVFTA និង EVIPA ត្រូវបានគេរំពឹងថា នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងនិងជាក់ស្ដែងសម្រាប់ខឿនសេដ្ឋកិច្ច អង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង EU ជាពិសេសនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU ទៀតផង។ តាមការគ្រោងទុក ក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានឹងពិនិត្យនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA។

នៅក្នុងសន្និសីទកាសែតនេះផងដែរ ឆ្លើយសំនួរទាក់ទងនឹងសកម្មភាពស៊ីវិលរបស់ចិននាពេលថ្មីៗនេះនៅលើកោះ Phu Lam ស្ថិតក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ក្នុងនោះមានទាំងសកម្មភាពបូមខ្សាច់ក៏ដូចជាការដាំបន្លែនោះ លោក Doan Khac Viet បានបញ្ជាក់ថាៈ “ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្រ្តនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីអះអាងពីអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Truong Sa និង Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពនៅលើកោះទាំងនេះដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាសកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាមនិងច្បាប់អន្តរជាតិ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top