• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Eurocham ប្តេជ្ញា គាំទ្រវៀតណាមអនុវត្តន៍កំណើនបៃតង

សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) បានប្តេជ្ញា ជួយគាំទ្រវៀតណាមក្នុងការអនុវត្តគម្រោងវិនិយោគបៃតងប្រកបដោយនិរន្តរភាព និងកាត់បន្ថយការបំភាយឧស្ម័ន។
  ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ (រុបថត៖ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម)  

នេះគឺជាខ្លឹមសារសំខាន់មួយនៅក្នុងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដែលចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម ជាមួយ EuroCham នាពេលថ្មីៗនេះ។

ដើម្បីជួយគាំទ្រវៀតណាមសម្រេចបាននូវគោលដៅកំណើនបៃតងដំណាក់កាល ២០២១-២០៣០ យ៉ាងឆាប់រហ័ស Eurocham នឹងសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំកំពូល និងពិព័រណ៍សេដ្ឋកិច្ចបៃតង(GEFE)២០២២ នាថ្ងៃទី២៨-៣០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវនវានុវត្តន៍ អ្នកបង្កើតគោលនយោបាយមកពីអឺរ៉ុប វៀតណាម និងអាស៊ីអាគ្នេយ៍ នៅក្នុងសម័យពិភាក្សា ការតាំងពិពណ៌ និងកិច្ចសន្ទនារវាងអង្គភាពអាជីវកម្មជាមួយអង្គភាពអាជីវកម្ម (B2B) និងអង្គភាពអាជីវកម្មជាមួយរដ្ឋាភិបាល (B2C)។

បណ្តាវេទិកា និងសម័យពិភាក្សាក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍ នឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចអឺរ៉ុប និងវៀតណាម រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចវៀតណាមបៃតង ប្រកបដោយនិរន្តរភាព តាមរយៈការចែករំលែកគំនិតផ្តួចផ្តើម និងការផ្ទេរបច្ចេកវិទ្យា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top