• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EuroCham វៀតណាម នឹងរៀបចំ “វេទិកានិង​ពិព័រណ៍សេដ្ឋកិច្ចបៃតង២០២២​” នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២​

សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) នឹងរៀបចំ "វេទិកានិង ពិព័រណ៍សេដ្ឋកិច្ចបៃតង (GEFE) ២០២២" ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។
  គណៈកម្មការរៀចំបានជូនដំណឹងអំពីវេទិកានិងពិព័រណ៍សេដ្ឋកិច្ចបៃតងឆ្នាំ ២០២២ នៅក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ congthuong.vn)  

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រវៀតណាមក្នុងការអនុវត្តកិច្ចសន្យារបស់ខ្លួននៅក្នុងសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលបានលើកឡើងក្នុងយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១ - ២០៣០។ ព័ត៌មាននេះត្រូវបាន EuroCham ប្រកាសក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៤ ខែឧសភា នៅទីក្រុងហូជីមិញ។

GEFE ២០២២ នឹងប្រមូលផ្តុំអង្គការ និងបុគ្គលឈានមុខគេក្នុងវិស័យធុរកិច្ច និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ថ្ងៃ រួមមានសន្និសីទ ការតាំងពិពណ៌ និងជំនួបសន្ទនាជាន់ខ្ពស់ រួមជាមួយនឹងពិធីប្រគល់ពានរង្វាន់សហគ្រាស់បៃតងរបស់ EuroCham ផងដែរ។ ក្នុងនោះ សម័យពិភាក្សាបានផ្តោតសំខាន់លើប្រធានបទដូចជា៖ ថាមពលបៃតងនិងហិរញ្ញវត្ថុបៃតង ការបំលែងកាកសំណល់ និងការអភិវឌ្ឍប្រកបដោយចីរភាព នវានវត្តន៍ និងការចាប់ផ្តើមអាជីវកម្ម។

ព្រឹត្តិការណ៍នេះ គឺជាវេទិកាមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចអឺរ៉ុប និងវៀតណាម ក៏ដូចជាជំរុញខឿនសេដ្ឋកិច្ចវៀតណាមដើម្បីអភិវឌ្ឍន៍តាមទិសដៅបៃតង ប្រកបដោយនិរន្តរភាព តាមរយៈគំនិតផ្តួចផ្តើមចែករំលែកជំនាញ និងការផ្ទេរប្តូរបច្ចេកវិទ្យា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top