• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ជួយឧបត្ថម្ភវៀតណាមថវិកាចំនួន១០៨លានអឺរ៉ូសម្រាប់កំណែទម្រង់ថាមពល

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមរៀបចំកិច្ចប្រជុំពិភាក្សាគោលនយោបាយសម្រាប់កម្មវិធី “ជួយឧបត្ថម្ភគោលនយោបាយអភិវឌ្ឍន៍ថាមពលនិងបង្កើនលទ្ធភាពទទួលបានថាមពលប្រកបដោយនិរន្តរភាពសម្រាប់​តំបន់ជនបទ តំបន់ព្រៃភ្នំនិងកោះសមុទ្រ” ដោយប្រើប្រាស់ទុន ODA ឥតសំណង់ឧបត្ថម្ភដោយ សហភាពអឺរ៉ុបក្នុងតម្លៃ១០៨លានអឺរ៉ូ។

 ទិដ្ឋភាពនៃជំនួបពិភាក្សា

គោលដៅនៃកម្មវិធីនេះ គឺសំដៅបង្កើនលទ្ធភាព ទទួលបានថាមពលនិរន្តរភាពសម្រាប់តំបន់ជនបទ តំបន់ព្រៃភ្នំនិងកោះសមុទ្ររបស់ វៀត ណាម រួមចំណែកកសាងផ្នែកថាមពលនិរន្តរភាព។

នៅក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមសន្យាកាត់បន្ថយ ៨% 8% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ឆ្នាំ ២០៣០ និងអាចកាត់បន្ថយបានបន្ថែមទៅដល់ ២៥% ប្រសិនបើទទួលបានការជួយឧបត្ថម្ភពីអង្គការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ បច្ចុប្បន្ន វៀតណាមកំពុងប្រឈមមុខនឹងការសាកល្បងថាមពលដើម្បីរក្សាការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម​។ តាមនោះ សហភាពអឺរ៉ុបរួមជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗអាចផ្តល់ជំនួយហិរញ្ញវត្ថុសំដៅរួមចំណែក នាំ​មក​ផ្នែកថាមពលអនាម័យប្រកបដោយ និរន្តរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top