• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ព្រួយបារម្ភចំពោះសកម្មភាពដោយឯកតោភាគីនៅសមុទ្រខាងកើត

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំសមាគមន៍បណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans (រូបថត៖  jakartaglobe.id)

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំសមាគមន៍បណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans បានអះអាងនូវការសន្យារបស់ EU ក្នុងការរក្សាសណ្ដាប់ធ្នាប់នៅបណ្ដាតំបន់សមុទ្រនិងមហាសាគរ ដោយឈរលើច្បាប់អន្តរជាតិ សន្តិសុខនិងកិច្ចសហប្រតិបតិ្តការនាវាចរណ៍ ក៏ដូចជាសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដើម្បីផលប្រយោជន៍របស់ ប្រទេសទាំងអស់។

លោកឯកអគ្គរដ្ឋទូត Igor Driesmans បានឲ្យដឹងថា EU ព្រួយបារម្ភ ចំពោះសកម្មភាពដោយឯកតោភាគីនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ក្នុងនោះមានអំពើដាក់ពង្រាយជាបណ្ដោះអាសន្នឬអចិន្រ្តៃយ៍បណ្ដាកងកម្លាំងឬឧបករណ៍យោធា នៅលើកោះនានាដែលកំពុងមានជម្លោះ អំពើយាយីឬគំរាមកំហែងនាវានេសាទនិងនាវាផ្សេងៗទៀត ក៏ដូចជាអំពើកំណត់ព្រំដែនរដ្ឋបាលថ្មីដោយឯកតោភាគីផងដែរ។ លោកឯកអគ្គរដ្ឋទូត Igor Driesmans បានលើកច្បាស់ថា EU មានគោលបំណងចង់ឲ្យអាស៊ានិងចិន សម្រេចប្រកបដោយតម្លាភាពនូវកិច្ចចរចាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាពជាក់ស្ដែងនិងលក្ខណៈ ចាប់បង្ខំខាងគតិយុត្ត។ លោកបានសង្កត់ធ្ងន់ថា ប្រការសំខាន់ចំពោះភាគី ទាំងអស់ក្នុងតំបន់នោះគឺ ត្រូវអត់ធ្មត់ ជៀសវាងសកម្មភាពដោយឯកតោ ភាគីបញ្ឈប់ការធ្វើយោធូបនីយកម្មនិងដោះស្រាយជម្លោះដោយសន្តិវិធី ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ៕
  តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top