• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ពិភាក្សាលើសំណើថ្មីស្តីពីការកំណត់តម្លៃពិដានឧស្ម័ន

យោងតាមសំណើថ្មីបំផុត របស់ឆេក តម្លៃពិដានឧស្ម័នគឺ ២២០ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ជំនួសឱ្យកម្រិត ២៧៥ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ដូចដែលបានគ្រោងទុកពីមុនដោយគណៈកម្មាធិការអឺរ៉ុប។
  ទិដ្ឋភាពនៃអណ្តូងឧស្ម័ន Bovanenkovo នៅឧបទ្វីប Yamal ភាគពាយ័ព្យស៊ីបេរី ប្រទេសរុស្ស៊ី។ (រូបថត៖ AFP/VNA)  

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន CTK នៃសាធារណរដ្ឋឆេក ដែល បច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា សហភាព អឺរ៉ុបនឹងពិភាក្សាលើសំណើថ្មីស្តីពីតម្លៃពិដានឧស្ម័ន មុនពេលបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋ មន្ត្រីថាមពលរបស់ប្លុកនេះ នៅថ្ងៃទី១៣ ខែធ្នូខាងមុខ។ យោងតាមសំណើថ្មីបំផុត របស់ឆេក តម្លៃពិដានឧស្ម័នគឺ ២២០ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ជំនួសឱ្យកម្រិត ២៧៥ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ដូចដែលបានគ្រោងទុកពីមុនដោយគណៈកម្មាធិការអឺរ៉ុប។ ទោះ ជាយ៉ាងណាក៏ដោយ សំណើរបស់ឆែកមិនទទួលបានការគាំទ្រពេញលេញពីសមាជិក សហភាពអឺរ៉ុបទេ ហើយត្រូវបានកែសម្រួល។

នៅថ្ងៃដដែល ប្រទេសចំនួន ២៦ ផ្សេងទៀតរបស់សហភាពអឺរ៉ុបបានដាក់ សំណើដើម្បីសម្របសម្រួលលើតួរលេខនៃតម្លៃពិដាន ដែលត្រូវបានចាត់ទុកថា នឹងឆ្លើយតបនឹងការទាមទាររបស់ប្រទេសមួយចំនួនដែលនៅតែបញ្ចេញសំឡេង ប្រឆាំងជំទាស់។ ប្រភពព័ត៌មានការទូតបាននិយាយថា សំណើរួមនេះត្រូវបានវាយ តម្លៃថា ងាយទទួលយកបានជាង ប៉ុន្តែមិនប្រាកដប្រជាថា នឹងទទួលបានការយល់ ព្រមពីរដ្ឋមន្ត្រីថាមពលរបស់សហភាពអឺរ៉ុបនោះទេ។ តំណាងប្រទេសនានានឹងធ្វើការពិភាក្សាជាលើកដំបូងលើសំណើថ្មីអំពីតម្លៃពិដានឧស្ម័ននៅថ្ងៃទី ១០ ខែធ្នូ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top