• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU និងចិន ត្រៀមបើកកិច្ចប្រជុំកំពូលនៅខែកក្កដា

កាលពីថ្ងៃទី ១១ មេសា អ្នកនាំពាក្យក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) និងមេដឹកនាំចិនត្រូវបានរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូលបន្ទាប់នៅរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅខែកក្កដាខាងមុខនេះ ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងទ្វេភាគី (១៩៧៥- ២០២៥)។

ក្នុងពេលជាមួយគ្នានោះ  ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានរដ្ឋចិន លោកស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានសង្កត់ធ្ងន់ថា អេស្ប៉ាញចាត់ទុកចិនជាដៃគូដ៏សំខាន់របស់ EU ហើយសង្ឃឹមថា នឹងជំរុញពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយតុល្យភាព ដើម្បីសម្រួលដល់ការអភិវឌ្ឍស្របតាមចក្ខុវិស័យរបស់ភាគីនីមួយៗ។ យោងតាមលោក Sanchez សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តអំពីពាណិជ្ជកម្មបើក ចំហនិងសេរី និងបន្តប្រដេញតាមពហុភាគីនិយម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបើក ដ៏អធិកអធមនៃមហាស្និនបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

ពិធីបើក ដ៏អធិកអធមនៃមហាស្និនបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មហាស្និនបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានរៀបចំពិធីបើកយ៉ាងឱឡារិក នៅមជ្ឈមណ្ឌលសន្និបាតជាតិ (រដ្ឋធានី ហាណូយ)។

Top