ក្នុងពេលជាមួយគ្នានោះ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានរដ្ឋចិន លោកស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានសង្កត់ធ្ងន់ថា អេស្ប៉ាញចាត់ទុកចិនជាដៃគូដ៏សំខាន់របស់ EU ហើយសង្ឃឹមថា នឹងជំរុញពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយតុល្យភាព ដើម្បីសម្រួលដល់ការអភិវឌ្ឍស្របតាមចក្ខុវិស័យរបស់ភាគីនីមួយៗ។ យោងតាមលោក Sanchez សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តអំពីពាណិជ្ជកម្មបើក ចំហនិងសេរី និងបន្តប្រដេញតាមពហុភាគីនិយម៕