• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Da Nang លើកតម្កើងអត្តសញ្ញាណវប្បធម៍ក្នុងការកសាងនិងស្ថាបនាប្រទេសជាតិ

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពី ទីក្រុង Da Nang៖ សមិទ្ធិផលនិងយថាទស្សន៍។ 
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចពិភាក្សាទីក្រុង Da Nang៖ សមិទ្ធិផលនិងយថាទស្សន៍ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅក្នុងពិធី លោកប្រធានរដ្ឋបានលើកឡើងថា សមិទ្ធិផលអភិវឌ្ឍន៍របស់ទីក្រុង Da Nang បានរីកសាយភាយដល់បណ្តាខេត្តភាគកណ្តាលដើម្បីជំនះការលំបាក ហើយទីក្រុង Da Nang ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ជាទីមកដល់គួឲ្យទាក់ទាញសម្រាប់វិនិយោគិននិងភ្ញៀវទេសចរ; គឺជាទីណាត់ជួបសម្រាប់សហគ្រិនដែលមានទេពកោសល្យជាមួយ នឹងគំនិតច្នៃប្រឌិត។ ទីក្រុង Da Nang មានសក្ដានុពលនិងតម្រូវការដើម្បីក្លាយជាទីក្រុងអន្តរជាតិ ជាកន្លែងពោរពេញទៅដោយធនធានទេសចរណ៍ អេកូឡូស៊ីនិងវប្បធម៌បញ្ចូលគ្នា ដើម្បីបង្កើតភាពទាក់ទាញនិងអត្តសញ្ញាណដោយឡែករបស់ខ្លួន។ ប្រធានរដ្ឋ លោកNguyen Xuan Phuc បានស្នើថា៖ “ត្រូវផ្តោតខ្លាំងលើការអភិវឌ្ឍប្រភពធនធានមនុស្ស។ លើកតម្កើងអត្តសញ្ញាណវប្បធម៌និងគុណសម្បតិ្តដែលមានស្រាប់របស់ប្រជាជនខេត្ត Quang Nam ដែល “ស្មោះត្រង់និងអង់អាចក្លាហាន” ក្នុងការតស៊ូដណ្តើមឯករាជ្យ ហើយ “មានការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតនិងហ៊ានគិតហ៊ានធ្វើក្នុងការស្ថាបនាប្រទេសជាតិ”។ ជាពិសេស ត្រូវមានការលើកទឹកចិត្តដល់ស្មារតីនេះនៅក្នុងក្រុមថ្នាក់ដឹកនាំមូលដ្ឋាន ក៏ដូចជាស្មារតីសហគ្រិនភាពរបស់ប្រជាជនខេត្ត Quang Nam។ គន្លឹះនៃភាពជោគជ័យរបស់ទីក្រុង Da Nang គឺនៅស្ថិតក្នុងសមត្ថភាពរបស់ខ្លួនក្នុងការដាស់សក្ដានុពលមនុស្ស ជាពិសេសប្រភពធនធានមនុស្សដែលស្ទាត់ជំនាញភាសាបរទេស ពូកែខាងបច្ចេកវិទ្យា មានជំនាញខ្ពស់និងប្រមើលមើលតម្រូវការធនធានមនុស្សកម្រិតខ្ពស់ ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០”។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទស្សនាការតាំងពិព័រណ៍រូបថតស្ដីពីសមិទ្ធិផលអភិវឌ្ឍន៍របស់ទីក្រុង Da Nang (រូបថត៖ VOV)

សូមគូសបញ្ជាក់ថា ចាប់តាំងពីក្លាយជាទីក្រុងចំណុះមជ្ឈិមក្នុងឆ្នាំ ១៩៩៧ ទីក្រុង Da Nang បានក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃតំបន់ភាគកណ្តាល។ សមិទ្ធិផលក្រោយរយៈពេល ២៥ ឆ្នាំកន្លងមកនេះ គឺជាការផ្លាស់ប្តូរដ៏រឹងមាំ កំណើនសេដ្ឋកិច្ចកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០១៩ ទ្រង់ទ្រាយសេដ្ឋកិច្ចរបស់ទីក្រុង Da Nang ឈានដល់ជិត ៦៩.៥០០ ពាន់លានដុង ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ទទួលបានជាង ៧០ លានដុងក្នុងមួយឆ្នាំ។ ទោះបី ជាប្រឈមមុខនឹងការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែនៅឆ្នាំនេះ ទំហំសេដ្ឋកិច្ចរបស់ខេត្ត ត្រូវបានប៉ាន់ស្មានទទួលបានជិត ៦៤ ពាន់ពាន់លានដុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh មកជំរាបលា ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅ វៀតណាម។

Top