• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COVID-19៖ បំពេញព័ត៌មានសុខាភិបាលអេឡិចត្រូនិកដោយចាប់បង្ខំ ចំពោះអ្នកដំណើរគ្រប់រូប ដែលចូលមកវៀតណាម


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖VGP)
 

នាព្រឹក​ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ប្រធាន​គណៈកម្មាធិការជាតិទទូលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺ COVID-19 បានដឹកនាំកិច្ចប្រជុំ ដើម្បី​ពិភាក្សា​អំពី​វិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនាបច្ចុប្បន្ននេះ។
 
ចំពោះ​បម្រែបម្រួលនៃស្ថានភាពជំងឺ COVID-19 ដ៏ស្មុគស្មាញនៅលើពិភពលោកនោះ ឧបនាយករដ្ឋមន្ត្រី លោក ​Vu Duc Dam បានស្នើឲ្យ បំពេញព័ត៌មានសុខាភិបាលអេឡិចត្រូនិកដោយចាប់បង្ខំ ចំពោះ​អ្នក​ដំណើរ​គ្រប់​រូប ដែលចូលមកវៀតណាមចាប់ពីម៉ោង ៦ ថ្ងៃទី ៧ ខេមិនា។ ទន្ទឹមនឹងការបំពេញ ព័ត៌មាន​សុខាភិបាល​តាម​​រយៈ​ក្រដាស​នោះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការបំពេញ ព័ត៌មាន​សុខាភិបាលអេឡិចត្រូនិកដោយចាប់បង្ខំតាមរយៈ គេហទំព័រ៖ http://www.suckhoetoandan.vn/khaiyte។
 
អនុវត្តតាម​ការណែនាំពោលខាងលើ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានឲ្យដឹង​ថា៖ “ពិតណាស់​ថាវៀតណាម គឺជាប្រទេសឈានមុខគេ ក្នុងការ បំពេញព័ត៌មាន សុខាភិបាល​អេឡិច​ត្រូនិក​។ យើងខ្ញុំបានរួមសហការ ជាមួយសម្ព័ន្ធក្រុមហ៊ុន ទូរគមនាគមន៍ក្នុងស្រុក អភិវឌ្ឍន៍ប្រព័ន្ធ​បំពេញ​​ព័ត៌មាន​សុខាភិបាល អេឡិចត្រូនិ​ក។ នៅពេលអ្នកដំណើរបំពេញព័ត៌​មានរួច​មក ស្ថាប័ន​មាន​សមត្ថកិច្ច​​អន្តរជាតិ​អាចទទួល​បានព័ត៌មាន​អំពីស្ថានភាព​សុខាភិបាល​ដើម្បី​ធ្វើចំណាត់​ការ​ឲ្យបាន​សមស្រប​ផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top