• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COP២៨ ចាប់ផ្តើមមូលនិធិសំណងលើការខូតខាតដោយ​ការប្រែប្រួលអាកាសធាតុ

នាថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE) កិច្ចប្រជុំកំពូលលើកទី ២៨ នៃភាគីចូលរួមនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) បានបើកដំណើរការជាផ្លូវការមូលនិធិសំណងសម្រាប់ប្រទេសដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។ មូលនិធិនេះត្រូវបានយល់ព្រមក្នុងកិច្ចព្រមព្រៀងសំខាន់មួយនៅឯសន្និសីទ COP២៧ នៅទីក្រុង Sharm el-Sheikh ក្នុងឆ្នាំ ២០២២។ យោងតាមកិច្ចព្រមព្រៀងនេះ មូលនិធិនឹងមានទីតាំងជាបណ្តោះអាសន្ននៅធនាគារពិភពលោក (WB)។
ប្រធាន COP២៨ លោក Sultan al-Jaber ថ្លែងក្នុងពិធីបើកសន្និសីទ COP២៨ នៅទីក្រុងឌូបៃ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

ប្រធាន COP២៨ នាយកប្រតិបត្តិនៃសាជីវកម្មប្រេងនិងឧស្ម័នជាតិ ADNOC របស់អេមីរ៉ាត់អារ៉ាប់រួម លោក Sultan al-Jaber បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលការសម្រេចចិត្តមួយត្រូវបានអនុម័តនៅថ្ងៃដំបូងនៃសន្និសីទ COP ដោយល្បឿនដែលមិនធ្លាប់មានពីមុនមក។ ប្រធាន COP២៨ បានប្រកាសថា UAE បានសន្យានឹងបរិច្ចាគ ១០០ លានដុល្លារអាមេរិកដល់មូលនិធិខាងលើ។ ប្រទេសមួយចំនួនទៀតក៏បានប្តេជ្ញារួមចំណែកជាថវិកាផងដែរ។ ជាក់ស្តែង ប្រទេសអាឡឺម៉ង់បានរួមវិភាគទានចំនួន ១០០ លានដុល្លារ សហរដ្ឋអាមេរិកបានចូលរួមចំណែក ១៧,៥ លានដុល្លារអាមេរិក ចក្រភពអង់គ្លេសបានបរិច្ចាគចំនួន ៦០ លានផោន (៧៥,៨៨លានដុល្លារអាមេរិក) និងប្រទេសជប៉ុនបានបរិច្ចាគចំនួន ១០ លានដុល្លារ។

ដោយមានប្រធានបទ "ការរួបរួមគ្នា - សកម្មភាព - ប្រសិទ្ធភាព" សន្និសីទ COP២៨ បានបើកនៅថ្ងៃទី ៣០ ខែវិច្ឆិកា ហើយគ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែធ្នូ។ មនុស្សប្រហែល ៧០.០០០ នាក់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ១៦០នាក់ រួមជាមួយនឹងអ្នកដឹកនាំធុរកិច្ច អង្គការសង្គម និងបរិស្ថាន អ្នកវិទ្យាសាស្ត្រ និងយុវជនមកពីជុំវិញពិភពលោកបានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top