• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

CNN មានបំណងចង់បន្តនិទានរឿងរ៉ាវអំពី “ប្រទេសវៀតណាមថ្មី”

អនុប្រធានប្រតិបត្តិនៃ CNN ក៏បានបញ្ជាក់ផងដែរថា CNN កំពុងយកចិត្តទុកដាក់ដល់ការស្រាវជ្រាវគំនិតសារព័ត៌មាន ខ្លឹមសារផ្សព្វផ្សាយ និងលទ្ធភាពអមដំណើរជាមួយវៀតណាមក្នុងដំណើរត្រៀមរៀបចំ APEC ២០២៧។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ទទួលជួបលោក Phil Nelson អនុប្រធានប្រតិបត្តិនៃទូរទស្សន៍ CNN (សហរដ្ឋអាមេរិក)។ (រូបថត៖ ក្រសួងការបរទេស)

កាលពីថ្ងៃទី ២៥ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ ថ្លែងនៅក្នុងជំនួបជាមួយលោក Phil Nelson អនុប្រធានប្រតិបត្តិនៃទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៧ គឺជាឱកាសដ៏សំខាន់មួយដើម្បីវៀតណាមអាចផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ ឧទ្ទេសនាមសមិទ្ធផលអភិវឌ្ឍន៍ អត្តសញ្ញាណវប្បធម៌ សក្តានុពលទេសចរណ៍ ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់ខ្លួនដល់សហគមន៍អន្តរជាតិ ជាពិសេសជំនាន់យុវជន តាមរយៈវេទិកាពហុមេឌា និងបច្ចេកវិទ្យាថ្មីៗ។

ចំណែកលោក Phil Nelson បានសម្តែងបំណងចង់បន្តនិទានរឿងរ៉ាវអំពី “ប្រទេសវៀត ណាមថ្មី” ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងវិស័យសេដ្ឋកិច្ច នវានុវត្តន៍ បច្ចេកវិទ្យា ជាមួយនឹងវប្បធម៌ដ៏សម្បូរទៅដោយអត្តសញ្ញាណ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ និងមូលដ្ឋាននានារបស់វៀតណាមក្នុងវិស័យសារព័ត៌មាន ការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។ អនុប្រធានប្រតិបត្តិនៃទូរទស្សន៍ CNN ក៏បានបញ្ជាក់ផងដែរថា CNN កំពុងយកចិត្តទុកដាក់ដល់ការស្រាវជ្រាវគំនិតសារព័ត៌មាន ខ្លឹមសារផ្សព្វផ្សាយ និងលទ្ធភាពអមដំណើរជាមួយវៀតណាមក្នុងដំណើរត្រៀមរៀបចំ APEC ២០២៧។

ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តរក្សាការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីស្រាវជ្រាវពីទម្រង់សហប្រតិបត្តិការដ៏សមស្រប រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម និងឆ្នាំ APEC ២០២៧ ទៅកាន់សហគមន៍អន្តរជាតិប្រកបដោយប្រសិទ្ធភាព៕

តាម vovworld.vn/km-KH

សប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦៖ ក្បាច់របាំវប្បធម៌ចម្រុះពណ៌នៅតាមទន្លេ Huong

សប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦៖ ក្បាច់របាំវប្បធម៌ចម្រុះពណ៌នៅតាមទន្លេ Huong

កាលពីរសៀលថ្ងៃទី២៥ ខែឧសភា គណៈកម្មការរៀបចំ Festival Hue ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសពីសប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦។

Top