• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Binh Thuan នឹងក្លាយទៅជាមជ្ឈមណ្ឌលថាមពលស្អាតរបស់វៀតណាម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៧ នៅខេត្ត Binh Thuan (ភាគកណ្ដាល​​វៀត​ណាម​)​ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអញ្ជើញ​​ជា​អធិបតី​សន្និសីទ​ជំរុញ​វិនិយោគខេត្ត BinhThuan ឆ្នាំ២០១៧។ ថ្លែង​មតិ​នៅទី​នេះ ​នាយក​រដ្ឋមន្ត្រិបាន​វិភាគ​​​​​ច្បាស់ ​នូវឧត្តមភាពរបស់ Binh Thuan អាច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សមុទ្រ​ទេស​ចរណ៍ កសិកម្ម​គុណភាព​ខ្ពស់ ថាមពលក​កើតឡើង​វិញ…លៗ នាយក​រដ្ឋមន្ត្រី បានអះ​អាងថា៖
 
“​ថ្ងៃនេះ ខ្ញុំសូមតាងនាងអោយថ្នាក់ដឹកនាំ អះអាង​ជាថ្មីម្តងទៀត​គោល​ការណ៍​របស់មជ្ឈឹម អំពីការកសាង Binh Thuan អោយក្លាយទៅជា​មជ្ឈមណ្ឌល​ថាម​ពល​​ស្អាត​របស់​វៀត​ណាម ជាមជ្ឈមណ្ឌលទេសចរណ៍​អន្តរជាតិ​។ សក្ដានុភាព​​នេះ​របស់ ​Binh Thuan គឺធំធេងណាស់។”
 
នៅសន្និសីទនេះ ខេត្ត Binh Thuan បានប្រគល់លិខិតអនុញ្ញត្តិវិនិយោគ​សំរាប់​គំរោងការណ៍ចំនួន១៤ ដោយ​មានទុន​វិនិយោគសរុបចំនួន៤៣ពាន់លាន​ដុង និង​ចុះ​ហត្ថលេខាលើអនុស្សារណះ យោគយល់​គ្នាស្ដីអំ​ពីការវិ​និយោគ​របស់​គំរោង​ការណ៍​ចំនួន២០ ដោយមានទុនវិនិយោគចុះបញ្ជីចំនួន​៨៣​ពាន់​លាន​ដុង។​ បណ្ដា​គំរោង​ការន៍​​​វិនិយោគ​ក្នុងវិស័យ​៖ កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ ឧស្សាហកម្ម​និងពាណិជ្ជកម្ម និងអភិវឌ្ឍន៍​​ថាមពល​ស្អាត​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top