• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ARF 25៖ កិច្ចខិតខំប្រឹងប្រែងកសាងជំនឿទុកចិត្តនិងការទូតបង្ការដើម្បី ទប់ទល់នឹងការសាកល្បងនានា

កិច្ចប្រជុំវេទិកាសន្តិសុខតំបន់ (ARF) លើកទី ២៥ ជាសកម្មភាពចុងក្រោយ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅប្រទេសសឹង្ហបុរី ដែលបិទបញ្ចប់នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

បណ្ដារដ្ឋមន្រ្តីបានឯកភាពគ្នាលើវិធានការជាច្រើនដើម្បីកសាងជំនឿទុកចិត្ត ជំរុញការទូតបង្ការនិងបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីទប់ទល់នឹងការសាកល្បងនាបច្ចុប្បន្ន។ បញ្ហាក្ដៅគគុកនានាដូចជាជម្លោះពាណិជ្ជកម្ម សភាពការណ៍នៅឧបទ្វីបកូរ៉េ ឬបញ្ហាសមុទ្រខាងកើត សុទ្ធតែបានលើកយកមកពិភាក្សា។

បញ្ហាក្ដៅគគុកមួយក្នុងកិច្ចប្រជុំ ARF លើកនេះ គឺការដែលគោល នយោបាយគាំពារនិយមពាណិជ្ជកម្មកំ​ពុង​វិល​ត្រឡប់មកវិញ រារាំងកិច្ចខិតខំប្រឹងប្រែងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសកល។ អង្គប្រជុំបានឯកភាព​គ្នាថា សេរីភាពពាណិជ្ជកម្មនៅតែជានិន្នាការនៃសេដ្ឋកិច្ចសកលដែលមិនអាចដើរផ្ទុយទៅវិញបានឡើយ។

ប្រទេសចូលរួម ARF ទាំងអស់ ក្នុងនោះមានប្លុកអាស៊ាន បានអំពាវនាវឲ្យប្រទេសដទៃត្រូវការអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មដោយឈរលើគោលការណ៍នានារបស់ WTO ហើយខិតខំប្រឹងប្រែងដើម្បីពិភពលោក​បើក​ទ្វារចំហមួយ។

ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េ អង្គប្រជុំបានទទួលស្គាល់ការរីកចម្រើន នាពេលថ្មីៗនេះ ក្នុងនោះមានសន្និសីទ​កំពូលអន្តរកូរ៉េ ជំនួបរវាងប្រធានាធិបតីអាមេរិកជាមួយមេដឹកនាំកូរ៉េខាងជើង ព្រមទាំងអះអាងនូវការគាំទ្រចំពោះសន្តិភាព ស្ថិរភាពនិងការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។

ចំពោះសភាពការណ៍នៅសមុទ្រខាងកើត បណ្ដាប្រទេសបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយចាត់ទុកថា នេះជាផលប្រយោជន៍រួមនៃប្រទេសទាំងឡាយ។ បណ្ដារដ្ឋមន្រ្តីបានសំណូមពរឲ្យភាគីទាក់ទិននានាគោរពឲ្យបានពេញលេញនិង​មានការទទួលខុសត្រូវចំពោះសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញខ្លាំងដំណើរការ ចរចាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានជូនដំ​ណឹង​ពីការផ្ដួចផ្ដើមគំនិតរបស់វៀតណាមក្នុង ការទទួលរៀបចំសិក្ខាសាលា ARF ស្ដីពីការបង្កើនកិច្ចសហការរវាងកម្លាំង អនុវត្តន៍ច្បាប់នានានៅសមុទ្រនិងសិក្ខាសាលា ARF ស្ដីពីការអនុវត្តអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងឧបករណ៍គតិយុត្តអន្តរជាតិ សំដៅទប់ទល់នឹងការសាកល្បងនៅសមុទ្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top