• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC 2017៖ សហគ្រាសធុនតូច និងមធ្យមត្រូវផ្លាស់ប្ដូរដើម្បីអភិវឌ្ឍន៍


APEC 2017៖ សហគ្រាសធុនតូចនិងមធ្យមត្រូវផ្លាស់ប្ដូរដើម្បីអភិវឌ្ឍន៍ 

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនានានៅក្នុងសប្តាហ៍សន្និសីទថ្នាក់រដ្ឋមន្ត្រីសហគ្រាសធុនតូចនិងមធ្យម APEC 2017 នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ បានប្រព្រឹត្តិទៅសិក្ខាសាលា APEC 020 Forum ដោយមានការចូលរួមរបស់អ្នកគ្រប់គ្រង អ្នកជំនាញការសេដ្ឋកិច្ច វាគ្មិនមកពីបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក​ APEC។

វេទិការសហគ្រាសធុនតូច APEC 020 ជាព្រឹត្តិការណ៍ទី ៥ ក្នុងចំណោមព្រឹត្តិការណ៍ទាំង ៦ ដែលប្រព្រឹត្តិក្នុងឆ្នាំ​នេះ។ ក្នុងគោលដៅគឺលើកកំពស់សមត្ថភាពប្រកួតប្រជែងនឹងសម្របសម្រួលសម្រាប់ Startups នូវផ្គត់ផ្គង់ឲ្យ Startups គ្រឹះស្ថានមួយ ដើម្បីឧទ្ទេសនាមផែនការធ្វើអាជីវកម្ម លើកកំពស់មនសិការអំពីការសាកល្បង ដែល SME និង Startups អាចនឹងជួបប្រទះក្នុងខឿនសេដ្ឋកិច្ចឌីជីថល។ សិក្ខាសាលានេះ ត្រូវបានចាត់ទុកថាជាឱកាសសំខាន់សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនចាប់ផ្ដើមអាជីពវៀតណាមមានឱកាសទាក់ទងផ្ទាល់និងជួបប្រាស្រ័យជាមួយសហគ្រាសនៃបណ្ដាប្រទេសក្នុង APEC ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Van Phat នាយកប្រតិបត្តិក្រុមហ៊ុន Robot បានឲ្យដឹងថា៖

“សហគ្រាសវៀតណាមគប្បីចូលរួមឲ្យបានច្រើនថែមទៀតនៅក្នុងវេទិកាសេដ្ឋកិច្ច ដោយសារសេដ្ឋកិច្ច​នា​បច្ចុប្បន្នគឺធ្វើសមាហរណកម្មសកលលោក ហើយអាស៊ីអាគ្នេយ៍នៅស្ថិតក្នុងនិន្នាការនេះ។ យើងត្រូវត្រៀមរៀបចំមុន បើកទូលាយទំនាក់ទំនងសេដ្ឋកិច្ចតាមនិន្នាការនៃសេដ្ឋកិច្ចពិភពលោក។ ដូច្នេះ សហគ្រាសធុនតូច និងមធ្យម អាចមានឱកាសធ្វើសកម្មភាព និងអភិវឌ្ឍន៍”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top