• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC 2017៖ សហគ្រាសចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើក


APEC 2017៖ សហគ្រាសចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើក 

នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលាសហគ្រាសធុនតូចបំផុត តូចនិងមធ្យម ចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើកនៅក្នុងតំបន់ APEC។ នៅទីនេះ អង្គប្រជុំបានវាយតម្លៃថា៖ សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) និងចាប់ផ្ដើមអាជីព គឺជាកត្តាជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Hoang Van Dung  ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ APEC (ABAC) វៀតណាមបានឲ្យដឹងថា៖

"ចំពោះវៀតណាម សហគ្រាសធុនតូចនិងមធ្យមមានការរួមចំណែកយ៉ាងច្រើន ជាពិសេសគឺក្រោយសេចក្ដីសម្រចចិត្តមជ្ឈឹម លើកទី ៥ ស្ដីពីការវាយតម្លៃឡើងវិញ ហើយមានវិធានការជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម។ សិក្ខាសាលាជាមួយវាគ្មិននិងអ្នកតាក់តែងគោលនយោបាយ ដើម្បីសហគ្រាសធុនតូចបំផុត តូច និងមធ្យមរួមគ្នាពិភាក្សា និងស្វែងរកវិធានការដែលមានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងរួមវិភាគទានជួយវៀតណាមអភិវឌ្ឍន៍”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

នៅរសៀលថ្ងៃទី ៦ ខែមេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។

Top