• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC-2017៖ ពិភពលោកឆ្ពោះទៅកាន់វៀតណាម


APEC-2017៖ ពិភពលោកឆ្ពោះទៅកាន់វៀតណាម

ចំពោះវៀតណាមការទទួលរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ 2017​ (APEC-2017) មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវដើម្បីបង្ហាញពីតួនាទីរបស់វៀតណាមក្នុងចំណោមខឿនសេដ្ឋកិច្ចឈានមុខគេលើពិភពលោកនាសព្វថ្ងៃ។ នេះគឺជាការអះអាងរបស់​លោក Grigory Trofimchuk អនុប្រធានក្រុមប្រឹក្សាអ្នកជំនាញការនៃមូលនិធិគាំទ្រការស្រាវជ្រាវវិទ្យាសាស្ត្រ​៖ គោលគំនិតអាស៊ី - អឺរ៉ុបនាំចេញនៅក្នុងអត្ថបទមួយ ចេញផ្សាយថ្ងៃទី២១ ខែកញ្ញា នៅលើគេហទំព័ររបស់ Rex (ប្រទេសរុស្ស៊ី) ដោយមានចំណងជើងថា "APEC-2017: ឆ្ពោះទៅកាន់វៀតណាម" ។
អត្ថបទនោះបាននិយាយថាប្រជាជនរុស្ស៊ីកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះប្រទេស​វៀត​ណាម​ ប៉ុន្តែមិនត្រឹមតែជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ។ យោងតាមលោក Trofimchuk ថា៖ វៀត​ណាម​​ទទួលរៀបចំសន្និសីទកំពូល APEC-2017 គឺត្រឹមត្រូវ។ នេះមិនគ្រាន់តែជាកិត្ដិយសដ៏ធំធេងប៉ុណ្ណោះទេ​ ថែម​ទាំងជាការទទួលខុសត្រូវដ៏ធំធេងសំដៅបង្ហាញពីតួនាទីរបស់វៀតណាមក្នុងចំណោមបណ្តាខឿនសេដ្ឋកិច្ចនាំមុខគេលើពិភពលោកនាសព្វថ្ងៃទៀតផង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

នាថ្ងៃទី ២១ ខែមីនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីបូកសរុបកម្មវិធី "គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ" ដំណាក់កាល ២០២១-២០២៥។

Top