• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AMM លើកទី ៥៥៖ អាស៊ាននិងដៃគូនានាត្រូវមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការ មានការប្តេជ្ញាចិត្តចំពោះស្ថិរភាពនិងនិរន្តរភាព

អាស៊ានស្នើដៃគូរបស់ខ្លួនទាញយកអត្ថប្រយោជន៍ ដែលនាំមកដោយភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ សហការជាមួយប្លុកក្នុងការកសាងសហគមន៍ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
  ប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកថតរូបអនុស្សាវរីយ៍ (រូបថត៖ VOV)  

នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញចូលរួមជាមួយសមភាគីអាស៊ានដោយមានជំនួបជាមួយអាមេរិក ឥណ្ឌា អូស្ត្រាលី កាណាដា នូវែលសេឡង់ សហភាពអឺរ៉ុប (EU) និងរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-៥៥) និង កិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាស៊ានស្នើដៃគូរបស់ខ្លួនទាញយកអត្ថប្រយោជន៍ ដែលនាំមកដោយភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ សហការជាមួយប្លុកក្នុងការកសាងសហគមន៍ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ បណ្តាប្រទេសនានាបានស្នើនូវវិធានការសហប្រតិបត្តិការដ៏ទូលំទូលាយ និងចម្រុះជាច្រើនដើម្បីជួយអាស៊ានក្នុងការកសាងសហគមន៍របស់ខ្លួន ដោយពន្លឿនការស្តារឡើងវិញ និងឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចែករំលែកអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងជាថ្មីម្តងទៀតនូវជំហរជាប់លាប់លើបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា អ៊ុយក្រែន ឧបទ្វីបកូរ៉េ និងភាពតានតឹងរវាងប្រទេសធំៗ។ អាស៊ានបានអះអាងជាថ្មីនូវគោលជំហររបស់ខ្លួន ហើយបានអំពាវនាវឱ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិ។ ប្រទេស និងភាគីពាក់ព័ន្ធត្រូវរក្សាការសន្ទនា កសាងទំនុកចិត្ត យកសន្តិភាពជាគោលដៅ និងកិច្ចសហប្រតិបត្តិការជាឧបករណ៍ គោរពនីតិរដ្ឋ ប្រកាន់ភាពអត់ធ្មត់ និងជៀសវាងការខ្វែងគំនិតគ្នា និងទំនាស់គ្នាកុំឱ្យក្លាយជាជម្លោះ។

ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីការវិវឌ្ឍនៅច្រកសមុទ្រតៃវ៉ាន់ ដោយសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃអស្ថិរភាព ផលវិបាកធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបានសម្រាប់តំបន់។ សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប្រទេសអាស៊ានក៏បានអះអាងជាថ្មីនូវការគាំទ្រចំពោះគោលនយោបាយ “ចិនតែមួយ”; លើកកំពស់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការរួមរស់ដោយសន្តិភាព និងការប្រកួតប្រជែងប្រកបដោយតម្លាភាព ដើម្បីគោលដៅសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top