• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AICON ស្វែងរកដៃគូសម្រាប់អភិវឌ្ឍនូវគម្រោងការ AI Map System

AICON - សម្ព័ន្ធភាពផ្លាស់ប្តូរថ្មី ច្នៃប្រឌិតរបស់ជប៉ុន ទើបបានដាក់បង្ហាញនូវគម្រោងផែនទីប្រើប្រាស់បញ្ញា
សិប្បនិម្មិត​ ​នៅវៀតណាម (AI Map System) និងស្វែងរកដៃគូជាផ្លូវការ ដើម្បីអភិវឌ្ឍគម្រោងនេះនៅក្នុងទីផ្សារវៀត ណាមនិងទីផ្សារសិង្ហបុរី។

ប្រព័ន្ធ Al Map System  ស្ថិតក្នុងកម្មវិធីបើកទូលាយយុទ្ធសាស្ត្រវិនិយោគរបស់ជប៉ុនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យសាធារណៈនិងឯកជន (PRISM) ជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុន។

នាប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ិនធឺណិតកំពុងពេញនិយមដោយមានវត្តមាននៃបច្ចេកវិទ្យា  Blockchain បច្ចេកវិទ្យាសិក្សាម៉ាស៊ីន (Machine Learning) និងបច្ចេកទេសជឿន លឿនផ្សេងៗទៀត បានជួយបង្កើនផលិតភាពការងារនៅតាមកន្លែងជាច្រើនលើទូទាំងពិភពលោក។

ហេតុដូច្នេះហើយ ប្រព័ន្ធ AI Map Aircraft កំពុងបានសាកពិសោធន៍នៅការដ្ឋានមួយនៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់ផលិតភាពការងារនិងបានរួមសហការ សាកពិសោធន៍តាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងនោះមាន​វៀតណាម​ផងដែរ។ ប្រព័ន្ធនេះបានអនុញ្ញាតឲ្យធ្វើការវិភាគទិន្នន័យ ដែលប្រមូលបានពីការដ្ឋានពោលគឺពីកម្មករដោយប្រើប្រាស់មួកសុវត្ថិភាពដែលមានឧបករណ៍ចាប់សញ្ញា៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top