• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ADB ៖ សេដ្ឋកិច្ចរបស់វៀតណាមអាចមានកំណើន ៦,៧%

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបបាន បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ក្នុងបរិបទដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ កំពុងបានប្រព្រឹត្តិទៅ ក៏ដូចជាតម្រូវការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្លានៅលើពិភពលោក។

ការដឹកជញ្ជូនទំនិញនៅកំពង់ផែ  (រូបថត៖ VNA)


ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី រួមមានប្រទេសចំនួន ៤៥ នៅអាស៊ី ប៉ាស៊ីហ្វិក ដែលត្រូវបានព្យាករណ៍ថានឹងមានកំណើន ៧,៣% នៅឆ្នាំ ២០២១ ពោលគឺកើនឡើងបើប្រៀបធៀបនឹងកំណើន ៦,៨% ដែលត្រូវបានព្យាករណ៍កាលពី ឆ្នាំ ២០២០។

យោងតាមការព្យាករណ៍របស់ ADB បានឲ្យដឹងថា ចិននិងឥណ្ឌានឹងនាំមុខគេអំពីការស្ដារសេដ្ឋកិច្ចឡើងវិញនៅក្នុងតំបន់ដ៏ធំទូលំទូលាយទាំងមូល ដែលលាតសន្ធឹងពីប្រជុំកោះ Cook នៅមហាសមុទ្រប៉ាស៊ីហ្វិក ដល់កាហ្សាក់ស្ថាន នៅអាស៊ីកណ្ដាល។

តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករណ៍ថាមានកំណើន ៤,៤% ពោលគឺធ្លាក់ចុះបើប្រៀបធៀបនឹងកម្រិត ៥,៥% ដែលបានព្យាករណ៍ពីមុននេះ ព្រោះថាសេដ្ឋកិច្ចមីយ៉ាន់ម៉ាបានធ្លាក់ចុះ ដោយសារវិបត្តិនាបច្ចុប្បន្ននេះ។ ក្នុងពេលនោះ

វៀតណាមត្រូវបានព្យាករណ៍ថានឹងមានកំណើន ៦,៧% ក្នុងឆ្នាំ ២០២១ និង ៧% នៅឆ្នាំ ២០២២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top