ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់សំខាន់ចំនួន២នៅខេត្ត Thai Nguyen
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធី បើកការដ្ឋានសាងសង់សំណង់ សំខាន់ចំនួន២នៅខេត្ត Thai Nguyen
នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្ត Thai Nguyen បានរៀបចំពិធីប្រកាសពីផែនការមេសម្រាប់អភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិបឹង Nui Coc ដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០ ចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគនិងបើកការដ្ឋានសាងសង់ សំណង់ផ្លូវបឹង Nui Coc ។ ថ្លែងមតិក្នុងពិធីឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Vuong Dinh Hue បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ពោរពេញទៅដោយ អត្ថន័យមិនត្រឹមតែសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ខេត្ត Thai Nguyen ប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់សម្រាប់វិស័យទេសចរណ៍វៀតណាមទៀតផង។ លោក Vuong Dinh Hue បានចាត់ទុកថា ជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍មែន ប៉ុន្តែខេត្តក៏ត្រូវផ្តោតសំខាន់ លើការរក្សា និងការពារប្រភពធនធាន បរិស្ថានអេកូឡូស៊ីបាតបឹង និងជុំវិញបឹងNui Coc ទៀតផង។ លោកឧបនាយករដ្ឋមន្ត្រីមានបំណងថា ខេត្ត Thai Nguyenនឹងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម