• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមកិច្ចប្រជុំ​គណៈកម្មការ ​ទទួលបន្ទុកការ​ផ្លាស់ប្តូរថ្មី​សហគ្រាស​


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នៅក្នុងកិច្ចប្រជុំ 

 យោងតាមរបាយការណ៍នៅក្នុងសន្និសីទ នាពេលកន្លងទៅនេះ ក្រសួង ស្ថាប័ន មូលដ្ឋាននានា បាន​អនុម័ត​លើ​វិធាន​ការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋចំនួន១៩ ដោយតម្លៃសហគ្រាសសរុបគឺ៤០.០០០ពាន់ លាន​ដុង​ ក្នុងនោះ តម្លៃទុនរដ្ឋគឺជាង២៣.០០០ពាន់លាន ដុង។ ចំនួនសហគ្រាសបង្កើតថ្មីនារយៈពេល៦ខែ​ដើម​​ឆ្នាំ ២០១៨ គឺ៦៤.៥៣១ កើន៥,៣%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ 
 
នេះ​ជា​ព័ត៌មាន​ដែល​បាន​នាំចេញ​នៅក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​បញ្ជា​ណែនាំ​ទទួល​បន្ទុក​ការផ្លាស់​ប្តូរថ្មី​និង​អភិវឌ្ឍន៍​​សហគ្រាស ស្តី​ពីស្ថានភាពរៀបរយ ធ្វើភាគហ៊ុនភា វូបនីយកម្មនិងរៀបចំឡើងវិញ​ សហគ្រាសរដ្ឋ រួម​ទាំង​​អភិវឌ្ឍន៍​សហគ្រាសរយៈពេលឆមាសទី១និងដាក់ចេញភារកិច្ចអនុវត្តន៍សម្រាប់ឆមាសទី២ឆ្នាំ២០១៨។
 
អញ្ជើញថ្លែងមតិ​នៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើឲ្យក្រសួង ស្ថាប័នទាំង​អស់​​ អនុវត្ត​ការធ្វើភាគហ៊ុនភាវូបនីយកម្ម យ៉ាងឆាប់ៗ ដើម្បីបំពេញល្អបំផុតនូវភារកិច្ចដែលបានប្រគល់ជូន។ រួម​ជា​មួយ​គ្នា​​នោះ ត្រូវដោះស្រាយបន្ទាន់រាល់ការជំពាក់ជំពិនដែលកើតមានឡើង​ក្នុងដំណើការអនុវត្តន៍​៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top