• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រេស៊ីល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប្រេស៊ីល លោក Michel Temer ជួបធ្វើការជាមួយរដ្ឋមន្ត្រីមួយចំនួនរបស់ប្រេស៊ីលនិងធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយ
ប្រធានាធិបតីប្រេស៊ីល លោក Michel Temer  (រូបថតៈ ក្រសួងការបរទេសវៀតណាម) 

ក្នុងជំនួបជាមួយប្រធានាធិបតី Temer ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា វៀតណាមវាយ​តម្លៃខ្ពស់នូវតួនាទីនិងឋានៈរបស់ប្រេស៊ីលលើឆាកអន្តរជាតិព្រមទាំងយកចិត្តទុកដាក់នូវទំនាក់ទំនងជាមួយ​ប្រេស៊ីល។ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer ក៏បានអះអាងថា ប្រេស៊ីលយកចិត្តទុកដាក់នូវតួនាទីសំខាន់របស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue ក្នុងការពង្រឹងនិងពង្រីកឲ្យបានខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រេស៊ីលជាមួយវៀតណាម។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល Aloysio Nunes Ferreira ភាគីទាំងពីរបានឯកភាពជម្រុញការកសាងក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងទ្វេភាគី ដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ផ្លាស់ប្តូរព័ត៌មានអំពីពន្ធដើម្បីឈានដល់ការជៀសវាងបង់ពន្ធពីរដងជាដើម។

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប្រេស៊ីល លោក Michel Temer  (រូបថតៈ ក្រសួងការបរទេសវៀតណាម) 

ធ្វើការពិភាក្សាលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានអះ​អាង​​នូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវា ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីឈរលើច្បាប់អន្តរជាតិ ជាពិសេស គាំទ្រការដែលអាស៊ាននិងចិនសម្រេចបានឆាប់ៗនូវក្រមសីលធម៌របស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាំពនិងជាក់​ស្តែង។

ក្នុងឱកាសនេះ វៀតណាមនិងប្រេស៊ីលបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន រួមមានកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ​កសិកម្មនិងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម​វៀត​ណាម (VCCI) និងស្ថាប័នពន្លឿនការនាំចេញនិងវិនិយោគប្រេស៊ីល (APEX) ផងដែរ។

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top