ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវ
នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Bouasone Bouphavanh ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិឡាវនិងជាអតីតនាយករដ្ឋមន្ត្រីឡាវដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Bouasone Bouphavanh បានអោយដឹងថា៖ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិឡាវជាស្ថាប័នមួយដែលបានបង្កើតឡើងនាពេលថ្មីៗ នេះសំដៅស្រាវជ្រាវពិគ្រោះយោបល់ចំពោះបក្ស រដ្ឋចំពោះគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ នាបច្ចុប្បន្ន វិទ្យាស្ថានបានសហប្រតិបត្តិការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ដើម្បីស្រាវជ្រាវ ចែករំលែកអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច នៅប្រទេសនិមួយៗ ក៏ដូចជារបស់ប្រទេសទាំងពីរ។ លោកក៏មានគោលបំណងថា៖រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ នាពេលខាងមុខនេះ។ រីឯ លោក Bouasone Bouphavanh បានស្នើអោយវិទ្យាស្ថានទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ រួមសហការស្រាវជ្រាវ ដើម្បីពិគ្រោះយោបល់ចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ត្រូវបន្តស្រាវជ្រាវគោលនយោបាយនានា ដើម្បីទាក់ទាញទុនវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ បណ្ដុះបណ្ដាប្រភពធនធានមនុស្ស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម