• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការអនុវត្តកម្មវិធីគោលដៅជាតិ

 ថ្លែងនៅកិច្ចប្រជុំ លោក Vuong Dinh Hue បានអោយដឹងថា នេះជាកិច្ចប្រជុំ ដែល​មានអត្ថន័យ​ដ៏សំខាន់​ដើម្បី​វាយ​តម្លៃ​ចំពោះល​ទ្ធផលអនុវត្តកម្មវិធីគោ​លដៅជាតិនានាក្នុងឆ​មាសទីមួយ​ ព្រម​ទាំង​ជាជំហាន​ត្រៀមរៀបចំ​សម្រាប់​ការ​កសាង របាយការណ៍ស្ដីពីការអនុ​វត្តកម្មវិធីគោលដៅជាតិដើ​ម្បីដាក់ជូន​រដ្ឋសភាក្នុង សម័យ​ប្រជុំ​ចុង​ឆ្នាំ​ផង​ដែរ​។
 
នាព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ លោក Vuong Dinh Hue ឧបនាយករដ្ឋមន្រ្តីវៀត ណាម ប្រធាន​គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុក​ការ អនុវត្តកម្មវិធីគោល​ដៅជាតិបាន​ធ្វើជាប្រធាន​កិច្ចប្រជុំ​បូកស​រុបការ​ងារ​ក្នុង​ឆមាសទីមួយនិងផែនការធ្វើសកម្មភាពក្នុងឆមា​សទី២របស់គណៈក​ម្មាធិការ​នេះ។
 
ថ្លែង​នៅកិច្ចប្រជុំ លោក Vuong Dinh Hue បានអោយដឹងថា នេះជាកិច្ចប្រជុំ ដែល​មាន​អត្ថន័យ​ដ៏សំខាន់​ដើម្បី​វាយ​តម្លៃ​ចំពោះលទ្ធផលអនុវត្តកម្មវិ​ធីគោលដៅជាតិនានាក្នុងឆ​មាសទីមួយ ព្រមទាំង​ជាជំហាន​ត្រៀម​រៀប​ចំ​សម្រាប់​ការកសាង​ របាយការណ៍ស្ដីពីការអនុវត្តកម្ម​វិធីគោលដៅជាតិដើម្បីដាក់ជូនរដ្ឋសភា​ក្នុង សម័យ​ប្រជុំចុង​ឆ្នាំផ​ង​ដែរ​។
 
តាមរបាយ​ការណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបានអោយដឹង ថា គិតដល់ដំណាច់ខែមិថុនាឆ្នាំនេះ ប្រទេស​ទាំងមូលមានឃុំសម្រេចបទដ្ឋានជន បទថ្មីចំនួន៤ពាន់៤៥៨ឃុំ កើន៦២០ ឃុំបើធៀបនឹងចុង​ឆ្នាំទៅ​មិញ​។ ខេត្ត Dong Nai ខេត្ត Nam Dinh ខេត្ត Binh Duong និងទីក្រុង Da Nang បានក្លាយទៅជា តំបន់​ដើម​ដំបូង​ចំនួន៤​ក្នុងទូទាំង​ប្រទេសដែលមានឃុំ១០០% សម្រេចបានបទ ដ្ឋានជនបទថ្មី។ ​គិតដល់ដំណាច់ត្រីមាសទី២​ ប្រទេស​​ទាំងមូល​បានកៀរគរទឹក ប្រាក់ជាង៣៦៨សែន ​២០០ម៉ឺនកោដិដុង ពីប្រភពធន​ធាននានា​ដើម្បី​វិនិយោគ​ អនុវត្តកម្មវិធី ដែលក្នុងនោះមានថវិ​ការដ្ឋប្រមាណ៥៨សែនកោដិដុង៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top