• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​លោក​ខៀវ កញារីទ្ធ​


 ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកខៀវ កញារីទ្ធ

នាថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២​០១៧ នៅទីក្រុង​ហាណូយ ឧបនាយករដ្ឋមន្ត្រី លោក ​Vu Duc Dam បាន​អញ្ជើញ​ទទួលជួប​ជាមួយ​គណៈប្រតិភូក្រសួង​ព័ត៌មានកម្ពុជាដឹក​នាំ ដោយរដ្ឋម​ន្ត្រី លោក​ ខៀវ​ កញារីទ្ធ ក្នុង​ឧិកាសមក​បំពេញទស្សនកិច្ច​ការងា​រនៅ​វៀតណាម។ អញ្ជើញចូលរួមក្នុងពិធី​មានវត្តមាន​អគ្គនាយកវិ​ទ្យុសម្លេង​វៀត​ណាម លោក​ Nguyen The Ky។

នៅក្នុង​ជំនួបនេះ លោក Vu Duc Dam បា​នចាត់ទុកថា ទំនាក់ទំ​នង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​ជ្រុង​ជ្រោយរវាងប្រទេសទាំ​ងពីរវៀតណាមនិ​ង កម្ពុជានាពេល​កន្លង​ទៅមាន​ការអភិវឌ្ឍន៍​កាន់តែស៊ី​ជម្រៅ​ប្រកប​ដោយប្រសិទ្ធភាព​ តាមទិសស្លោក “អ្នកជិតខាងល្អប្រសើ មិត្ត​ភាពជាប្រពៃណី កិច្ច​សហប្រតិ​បត្តិ ការលើ​គ្រប់​វិស័យ រឹង​មាំយូរអង្វែង​”។ លោក Vu Duc Dam បានវាយតម្លៃខ្ព​ស់ ចំពោះល​ទ្ធផល​សហប្រតិបត្តិការ​យ៉ាងល្អប្រសើរ​រវាង​វិទ្យុ​សម្លេង​វៀត​ណាម ជាមួយក្រសួងព័ត៌មានកម្ពុជា​និងវិ​ទ្យុសម្លេងជាតិកម្ពុជា។
 ​
រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា លោក ខៀវ ក​ញារីទ្ធ បានថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​វៀត​ណាម ជាពិសេស​គឺវិទ្យុសម្លេងវៀតណាម ក្នុ​ងការដំឡើងស្ថានីយ៍ផ្សាយសម្លេង ​ទូរទស្សន៍ បំពាក់សំភា​រៈទំនើ​ប បើក​ទូលាយ​រលក​ធាតុ អាកា​ស លើកកំពស់លទ្ធភាពផលិតកម្មនិ​ងគុណភាព​រលកផ្សាយសម្លេ​ងផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top