ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម
នារសៀលកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយលោក Craig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ក្នុងឱកាសទើបមកបំពេញបេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានបង្ហាញគោលបំណងថា៖ ភាគីទាំងពីរត្រូវខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការនាំទំនាក់ទំនងដៃគូលើគ្រប់វិស័យកាន់តែស៊ីជំរៅ ស្ថិរភាព ឆ្លើយតប់នឹងគោលបំណងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឯកអគ្គរដ្ឋទូត លោក Craig Chittick និងស្ថានទូតអូស្ត្រាលីប្រចាំ នៅវៀតណាម បន្តពង្រីកតួនាទីរបស់ខ្លួន ដើម្បីតភ្ជាប់បណ្ដាតំបន់ សម្ព័ន្ធសមាគមសហគ្រាស និងសហគមន៍របស់ភាគីទាំងពីរជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏បានបង្ហាញគោលបំណងថា៖ ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ រួមសហកាជិតស្និទ្ធ នៅវេទិកាតំបន់និងអន្តរជាតិនាបច្ចុប្បន្ន ដែលក្នុងនោះមានអាស៊ាន EAS, APEC .... ដើម្បីគោលដៅរួមគឺជំរុញសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿងក្នុងតំបន់។
រីឯ ឯកអគ្គរដ្ឋទូត លោក Craig Chittick បានអះអាងនូវគោលនយោបាយមុន ក៏ដូចជាក្រោយ របស់អូស្ត្រាលីគឺចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងតំបន់ និងខំប្រឹងប្រែងជំរុញ កិច្ចសហប្រតិបត្តិការនាំទំនាក់ទំនងវៀតណាម-អូស្ត្រាលីអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូត លោក Craig Chittick ក៏បានអះអាងថា៖អូស្ត្រាលីបន្តជំរុញខ្លាំងការ ជួយឧបត្ថម្ភវៀតណាមរៀបចំឆ្នាំ APEC 2017; ប្រកបដោយជោគជ័យ និងចាត់ទុកនេះជាចំណុចសំខាន់ ក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម