• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដើម្បីវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារព្រំដែនកន្លងមក

ទិដ្ឋភាពនៃកិច្ចជួបពិភាក្សាគ្នា។ (រូបថត៖ dap.com.khmer)


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជួបប្រជុំជាមួយ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផល កិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រង និងការពារព្រំដែន ក្នុងរយៈពេលកន្លងមក។
 

ពិធីប្រគល់សម្ភារៈការពារជំងឺ​ Covid-19។ (រូបថត៖ dap.com.khmer)



ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល ប្រកបដោយផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ រាប់ចាប់តាំងពីឆ្នាំ២០០៤ មក ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផល ដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្ត របស់ប្រជាជនទាំងសងខាង។ ជាពិសេស នៅចំពោះមុខបញ្ហាប្រឈម ជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំង នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ក៏បានខិតខំសហការជួយ គ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។
សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែន ឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែន ការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ./.

តាម dap.com.khmer

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top