• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកយកព័ត៌មានជាង ៦០ នាក់ចេញដំណើរទៅសួរសុខទុក្ខយុទ្ធជននៅផ្ទះរន្ទា DK 1

នាវាត្រួតពិនិត្យដែនសមុទ្រចំនួន ២ គ្រឿងបានដឹក អ្នកសារព័ត៌មាននិងអ្នកយកព័ត៌មានជាង ៦០ នាក់ មកពីស្ថាប័នជាច្រើន ព្រមទាំងគណប្រតិភូនៃបញ្ជាការដ្ឋានតំបន់ទី ២ បានចាកចេញពីកំពុងផែ ទៅកាន់ ផ្ទះរន្ទា DK 1។

ទិដ្ឋភាពនៃសកម្មភាពចេញដំណើរទៅសួរសុខទុក្ខយុទ្ធជននៅផ្ទះរន្ទា DK 1 (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៩ ខែធ្នូនៅខេត្ត  Ba Ria - ខេត្ត Vung Tau នាវាត្រួតពិនិត្យដែនសមុទ្រចំនួន ២ គ្រឿងបានដឹក អ្នកសារព័ត៌មាននិងអ្នកយកព័ត៌មានជាង ៦០ នាក់ មកពីស្ថាប័នជាច្រើន ព្រមទាំងគណប្រតិភូនៃបញ្ជាការដ្ឋានតំបន់ទី ២ បានចាកចេញពីកំពុងផែទៅកាន់ ផ្ទះរន្ទា DK 1 នៃមណ្ឌលសេដ្ឋកិច្ច- វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងវៀតណាម។

ចែករំលែកអំពីអារម្មណ៍របស់ខ្លួននៅពេលចូលរួមសកម្មភាពនេះ អ្នកយកព័ត៌មាន Minh Thu មកពីស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត Phu Tho បានសំណេះសំណាលថា៖ “គោលបំណងធំបំផុតរបស់ខ្ញុំគឺទៅទស្សនកិច្ច នៅផ្ទះរន្ទា DK 1។ នេះមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងមានការលំបាកជាច្រើនទៀតផង។ ប៉ុន្តែខ្ញុំនឹងខិតខំប្រឹងប្រែង ដើម្បីជំនះពុះពារលើរាល់ការលំបាកទាំងអស់។ នេះក៏ជាបទពិសោធន៍ដ៏ល្អប្រសើរសម្រាប់ខ្ញុំក្នុងការនិពន្ធអត្ថបទកាសែតផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top