• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងអង្គភាពពាក់ព័ន្ធនានាបង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ២០ ខែតុលា លេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំវេទិកាអង្គភាពពាក់ព័ន្ធនឹងអាស៊ានលើកទី ៤ តាមប្រព័ន្ធវីដេអូ ដោយទាក់ទាញការចូលរួមរបស់អង្គប្រជុំប្រមាណ ១៥០ នាក់ ដែលតំណាងឱ្យសភា ស្ថាប័នយុត្តិធម៌ យុវជន អង្គការសង្គម ស្ត្រី សមាគមធុរកិច្ច និងអាជីពអាស៊ានផងដែរ។

អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi (ប្រភព៖ baoquocte.vn)


ក្នុងវេទិកានេះ អង្គប្រជុំបានស្វែងយល់អំពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់ និងការឆ្លើយតបរបស់អាស៊ាន ជាពិសេសគឺរបៀបសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដើម្បីកសាងក្របខ័ណ្ឌនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះអង្គប្រជុំទាំងនេះក៏បានពិភាក្សានិងចែករំលែកមតិយោបល់ស្តីពីវឌ្ឍនភាពនៃការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ផងដែរ។

ក្នុងបរិបទដែលជំងឺរាតត្បាតសកល     កូវីដ១៩ នៅតែវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់និងជុំវិញពិភព លោក អង្គប្រជុំបានអះអាងថាដំណើរការស្តារឡើងវិញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតរវាងដៃគូនិងភាគីពាក់ព័ន្ធនានា។ ថ្លែងក្នុងវេទិកានេះ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍និងធុរកិច្ចលោក Michael Tene បានអំពាវនាវអាស៊ាន និងអង្គភាពពាក់ព័ន្ធនានា បង្កើនការតភ្ជាប់និងជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ព្រមទាំងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួម សំដៅធានាសន្តិភាពស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top