• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងចិនបញ្ចប់សមយុទ្ធនាវាចរណ៍រួម

 នាថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ​២០១៨ កម្លាំងកងទ័ពជើងទឹក​នៃប្រទេសជាសមាជិ​កអាស៊ាន ទាំង១០និងប្រទេស​ចិន បាន​​បញ្ចប់​សមយុទ្ធនាវាចរណ៍ រួមនៅលំហស​មុទ្រខេត្ត Zhanjiang និងខេត្ត Guangdong នៅ​ប៉ែក​​ខាង​ត្បូង​ប្រទេស​​ចិន​។
 
នាវា​ចម្បាំង​៥ គ្រឿង អ្នកសង្កេតការណ៍៥នាក់និងទាហានប្រមាណជាង១២០០នាក់នៃប្រទេស ទាំង១១បាន​ចូល​រួម​សម​យុទ្ធលើ​កនេះ។
 
គំនិតស្ដីពី​សមយុទ្ធនេះត្រូវបានដាក់ចេញជាលើកដំបូង កាលពីឆ្នាំ២០១៥ ហើយត្រូវបាន​អាស៊ាន​និង​ចិន​ឯកភាព​អនុវត្តន៍​ នៅក្នុងកិច្ចប្រជុំមួយនាខែកុម្ភៈ​ឆ្នាំ២០១៧​។ តាមផែន​ការថា សមយុទ្ធ​ប្រហាក់​ប្រហែលគ្នា រវាង​អាស៊ាន​និង​អាមេរិក នឹងប្រព្រឹត្តទៅនាឆ្នាំ​២០១៩ផ​ងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top