• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានកសាងផែនការសហគមន៍វប្បធម៌សង្គម


នាយកមន្ត្រីឡាវ លោក Thongloune Xixulit ថ្លែងមតិនៅក្នុងសន្និសីទ

សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៥ (ASCC-15) បានបើកនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៦​ ​នៅខេត្ត Luangprabang ប្រទេសឡាវ។ ថ្លែងមតិនៅក្នុងសន្និសីទ​នេះ នាយកមន្ត្រីឡាវ លោក Thongloune Xixulit បានសង្កត់ធ្ងន់ថា៖

“សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៥នេះជាការគូសសញ្ញាសំ​ខាន់។ រដ្ឋមន្ត្រីទាំងអស់នឹងពិនិត្យនូវឯកសារសំខាន់ៗដាក់ជូនអង្គប្រជុំកំពូលអាស៊ានលើកទី ២៨ នាខែកញ្ញាខាងមុខនៅក្រុងវៀងច័ន្ទ ជាពិសេសគឺសេចក្កីថ្លែងការណ៍វៀងច័ន្ទស្តីពីការផ្លាស់ប្តូរពីការងារមិនផ្លូវការទៅជាការងារផ្លូវការ ឆ្ពោះទៅការជម្រុញការងារធ្វើ និរន្តរភាពក្នុងអាស៊ាន សេចក្តីថ្លែងការណ៍វៀងច័ន្ទ​ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការអំពី បេតិកភ័ណ្ឌវប្បធម៏ក្នុងអាស៊ាននិងឯកសារសំខាន់មួយចំនួនទៀត”។

 បញ្ចប់សន្និសីទ រដ្ឋមន្ត្រីទាំងអស់បានចេញសេចក្តីថ្លែងាការណ៍រួមនិងឯកភាពលើខ្លឹមសារនៃសន្និសីទ ជាពិសេសគឺសេចក្តីថ្លែងការណ៍ក៏ដូចជាអនុវត្តផែនការមេស្តីពីសហគម ន៍វប្បធម៌សង្គមអាស៊ាន ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ានពិនិត្យនិងអនុម័តជាឯកឆ័ន្ទ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top