• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិក និងចិនឯកភាពគ្នា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

នាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថាសមាជិកការិយាល័យនយោបាយ ប្រធានខុទ្ធកាល័យនៃគណកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Yang Jiechi ដែលកំពុងធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន បានអញ្ជើញជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានឯកភាពគ្នាថា វង់ចរចាសន្តិសុខនិងការទូតទ្វេភាគីខាងមុខនឹងជួយសម្រួលដល់ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភាពលោក (G20) នៅ ប្រទេសអាហ្សង់ទីន។

យោងតាមលោក Bolton បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានទន្ទឹមរង់ចាំជំនួបនេះជាមួយ​ប្រធានរដ្ឋចិន លោក Xi Jinping ហើយអាមេរិកត្រៀមខ្លួនរួចជាស្រេចរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញរាល់លទ្ធផលដ៏ល្អប្រសើរដែលទទួលបាននៅក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីររូបផងដែរ។

ចំណែកឯលោក Yang Jiechi បានចាត់ទុកថាជំនឿទុកចិត្តគ្នាទៅវិញទៅមកជាបញ្ហាដែលទាក់ទិននឹងការអភិវឌ្ឍ​ទំ​នាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ លោកបានអះអាងថាចិនបានត្រៀមខ្លួនរួចជាស្រេចខិតខំប្រឹងប្រែងរួមជាមួយអាមេរិក ដើម្បីទទួលបានរាល់គោលដៅមែនប្រឈមមុខដាក់គ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top