• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន 

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅកាន់ទី​ក្រុង​តូក្យូ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច និងបំពេញការងារនៅជប៉ុន ចាប់ពីថ្ងៃទីថ្ងៃទី១០ ដល់ថ្ងៃទី១៦ឧសភា។តាមគំរោង អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh នឹងអញ្ជើញជួបសម្ដែងការគួរសមអធិរាជជប៉ុន អាគីហ៊ីតូ និងអគ្គមហេសីមីឈីកូ ជួបសន្ទនាប្រធានរដ្ឋសភាជប៉ុន អញ្ជើញចូលរួមនិងមានបទថ្លែងមតិនៅសន្និសីទ​កំពូលនារីទូទាំងពិភពលោកនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ជួបប្រាស្រ័យជាមួយសហគ្រាសវៀតណាម -ជប៉ុន។

ក្នុងថ្ងៃទី១០ឧសភា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បំពេញការងារនៅស្ថានទូតវៀតណាមប្រចាំនៅជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ដាក់​ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមី​ពុល​ក្រោយសង្គ្រាម

ដាក់​ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមី​ពុល​ក្រោយសង្គ្រាម

អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស ឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឱ្យបន្ត​កំណត់ការដាក់ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុ​គីមីពុល​/ឌីអុកស៊ីន ក្រោយ​សង្គ្រាមនៅវៀតណាម ជាភារកិច្ចបន្ទាន់ មានលក្ខណៈមនុស្សសាស្ត្រ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ។

Top