ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន 

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅកាន់ទី​ក្រុង​តូក្យូ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច និងបំពេញការងារនៅជប៉ុន ចាប់ពីថ្ងៃទីថ្ងៃទី១០ ដល់ថ្ងៃទី១៦ឧសភា។តាមគំរោង អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh នឹងអញ្ជើញជួបសម្ដែងការគួរសមអធិរាជជប៉ុន អាគីហ៊ីតូ និងអគ្គមហេសីមីឈីកូ ជួបសន្ទនាប្រធានរដ្ឋសភាជប៉ុន អញ្ជើញចូលរួមនិងមានបទថ្លែងមតិនៅសន្និសីទ​កំពូលនារីទូទាំងពិភពលោកនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ជួបប្រាស្រ័យជាមួយសហគ្រាសវៀតណាម -ជប៉ុន។

ក្នុងថ្ងៃទី១០ឧសភា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បំពេញការងារនៅស្ថានទូតវៀតណាមប្រចាំនៅជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top