លោក Dinh The Huynh ជួបសម្តែងការគួរសមអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអាមេរិក នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាជិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅទស្សនាទីស្នាក់ការអ.ស.បប្រចាំនៅទីក្រុងញូវយ៉កនិងជួប សម្តែងការគួរសមអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ។ នៅទីនេះលោក Dinh The Huynh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភ ដ៏ថ្លៃថ្នាដែលអង្គការអ.ស.បផ្តល់ឲ្យវៀតណាម សម្រាប់ជួយវៀតណាំមជំនេះពុះពារនូវ ផលវិបាកក្រោយសង្គ្រាមនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Dinh The Huynh មានបំណងថា អ.ស.បនឹងបន្តគាំទ្រនិងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជួយវៀតណាមរក្សា នូវសមិទ្ធិនៃគោលដៅអភិវឌ្ឍន៍សហសវត្ស (MDGs) រួមទាំងអនុវត្តរបៀបវារៈ២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តរភាពនិងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។
រីឯខ្លូនវិញ អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon មានបំណងថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការមោះមុត ជាមួយអ.ស.បលើបណ្តាសកម្មភាពរួម ក្នុងនោះមានសកម្មភាពរក្សាសន្តិភាព រួមចំណែកយ៉ាងសកម្មចូលក្នុងការកសាង និងអនុវត្ត ប្រកបដោយប្រសិទ្ធិភាពនូវ បញ្ហាស្នូលមួយចំនួន ក៏ដូចជាកម្មវិធីដទៃរបស់អ.ស.បនា ពេលខាងមុខ។ លោក Ban Ki-moon មានបំណងចង់ឲ្យភាគីទាក់ទិននានា ជួបសន្ទនា ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របទៅនឹងធម្មនុញ្ញអ.ស.ប និងច្បាប់អន្តរជាតិ ព្រមទាំងសម្តែងនូវការស្រុះចិត្តគំនិតលើទស្សនៈ របស់វៀតណាមក្នុងការដោះស្រាយរាល់បញ្ហាសន្តិសុខតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម