• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញ​ជូន​ពរ​ឆ្នាំថ្មី​ បក្សភាគ​រដ្ឋ​អំណាច​និង​ប្រជា​ជន​ខេត្ត​ Hung Yen​


 អគ្គលេខាគណៈកម្ម ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណី
បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen

ក្នុងបិរយាកាសដែលប្រទេសជាតិទាំងមូល​កំពុង​សប្បាយរីករាយ អំណរបក្ស អំណរ និទាឃរដូ​វនោះ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ​២០១៨ (ថ្ងៃទី៤​នៃឆ្នាំថ្មីប្រពៃណី) អគ្គលេខាគ​ណៈកម្ម ធិការមជ្ឈឹមបក្សកុម្មុយនិស្ត​វៀត​​ណាម លោក ​Nguyen Phu Trong អញ្ជើញទៅ​សួរ សុខទុក្ខនិងជូនពរឆ្នាំ​ថ្មីប្រពៃណី​បក្សភាគ រដ្ឋ​អំណាច​និង​ប្រជាជន​ខេត្ត​ Hung Yen ព្រម ទាំងចូលរួមពិធីបំផុសចលនា​បុណ្យតេតដាំដើមឈើឆ្នាំច​ សំរឹទ្ធស័ក​ ២០១៨។
 
នៅទី នេះ លោក Nguyen Phu ​Trong បានជឿជាក់ថា បក្សភាគ រដ្ឋអំណា​ចនិងប្រជាជន ខេត្ត​ Hung Yen បន្តសាមគ្គី​គ្នា ខិតខំប្រឹងប្រែងពង្រីកប្រពៃ​ណីនិងសមិទ្ធិ បទពិសោធន៍ ដែ​លទទួលបាន សំដៅកសា​ង​ខេត្ត Hung Yen ​ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។​

​អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រ​ពៃណីកម្មករនៅក្រុមហ៊ុនភាគ​ហ៊ុន​កាត់ ដេរ Hung Long II (នៅ​ទីក្រុង​​ Hung Yen) លោក​ Nguyen Phu Trong បានផ្ញើសេច​ក្តី ​ជូនពរដ៏ល្អប្រសើរបំផុតដល់​កម្មករ​ទាំងអស់ ឈាន​​ចូលឆ្នាំថ្មី​ជាមួយ​ការប្តេជ្ញា កសាង ស្រុក​កំណើតនិងប្រទេសជាតិឲ្យកា​ន់តែសម្បូរ​រុងរឿង​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top