• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា រៀប​ចំពិធីជួបជុំ​​​អបអរ​សាទរនិទាឃរដូវ

នាយប់ថ្ងៃទី១៦ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីជួបជុំ “និទាឃរដូវនៃមាតុភូមិ ឆ្នាំខាលចត្វាស័ក ២០២២ ”។
 

ឯកអគ្គរដ្ឋទូតលោក Nguyen Huy Tang អញ្ជើញថ្លែងនៅក្នុងពិធីជួបជុំ។ (រូបថត់៖ Vu Hung/TTXVN)


កម្មាភិបាល បុគ្គលិកស្ថានទូត ទីភ្នាក់ងារ តំណាងវៀតណាម និងសហគមន៍ជនវៀតណាម និងសហគ្រាសវៀតណាម បានរីករាយទស្សនាការសម្ដែងសិល្បៈពិសេស ដើម្បីអបអរសាទរនិទាឃៈរដូវនិងម្ហូបអាហារអំណរបុណ្យតេតដ៏ឈ្ងុយឆ្ងាញ់ពិសារ ដែលពោរពេញទៅដោយរសជាតិប្រពៃណីរបស់មាតុភូមិ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២២ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាមផងដែរ។ ប្រទេសទាំងពីរនឹងរៀបចំជាបន្តបន្ទាប់នូវសកម្មភាពដែលមានសារៈសំខាន់ជាក់ស្តែងលើគ្រប់វិស័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ២៣ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅទីក្រុងតូក្យូ។

Top