• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមនិងឡាវប្រចាំនៅសិង្ហបុរីជួបប្រាស្រ័យ


ស្ថានទូតវៀតណាមនិងឡាវប្រចាំនៅសិង្ហបុរីជួបប្រាស្រ័យ

ស្ថានទូតវៀតណាមនិងស្ថានទូតឡាវប្រចាំនៅសិង្ហបុរី នាយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៧ បានរួមគ្នារៀបចំជំនួបប្រាស្រ័យ​មិត្តភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២ -ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង ៤០ ឆ្នាំទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពវៀតណាម-ឡាវ (ថ្ងៃទី១៨ កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Nguyen Tien Minh បានរំលឹកឡើងវិញនូវកំណាត់ផ្លូវអភិវឌ្ឍន៍ដ៏ភ្លឺស្វាង ក្នុងទំនាក់ទំនងមិត្ត ភាព​ជា​​ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម-ឡាវ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top