• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនល្អក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១

ការកែច្នៃគូលេនសម្រាប់នាំចេញ (រូបថត៖ N.L)
 

ផលិតកម្ម និងអាជីវកម្មនៅក្នុងខែដំបូងនៃឆ្នាំនេះ មានសន្ទុះងើបឡើងវិញ យ៉ាងច្បាស់ក្រឡែតដោយទទួលបាន លទ្ធ ផលគួរឲ្យកត់សម្គាល់។ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ២ និង ៦ ខែដំបូងនៃឆ្នាំ ២០២១ របស់ការិយាល័យស្ថិតិទូទៅនៅថ្ងៃទី ២៩ ខែមិថុនា។

តាមនោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅត្រីមាសទី ២ ឆ្នាំ ២០២១ បានកើនឡើង ៦,៦១% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមតំណាងរបស់អគ្គនាយកស្ថិតិ  ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញជំងឺរាត្បាតកូវីដ ១៩ សេដ្ឋកិច្ចវៀតណាមនៅរក្សាបាននូវអត្រាកំណើន ៥.៦៤% ហើយនេះជាអត្រាកំណើនល្អ បើប្រៀបធៀបជាមួយប្រទេសដទៃទៀតក្នុងតំបន់និងលើពិភពលោក ពោលគឺ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងក្នុងកម្រិតទាបផងដែរ។

ជាមួយគ្នានោះ ការនាំចេញទំនិញក្នុងរយៈពេល ៦ ខែដើមឆ្នាំសម្រេចបាន ១៥៧,៦៣ ពាន់លានដុល្លារ កើនឡើង ២៨,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទំនិញនៅលើទីផ្សារពិភពលោកកំពុងស្ទុះងើបឡើងវិញ ហើយនេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការជំរុញការនាំចេញ ជាពិសេសអង្គភាពអាជីវកម្មដែលឆ្លៀតយកឱកាសល្អពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top